ជប៉ុន ៖ មហន្តរាយនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាកាលឆ្នាំ ២០១១ បណ្តាលឲ្យមនុស្ស ប្រមាណ ២៥០.០០០ នាក់ ត្រូវជម្លៀសចេញ ពីផ្ទះរបស់ពួកគេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានកំណត់ថា ប្រភេទសត្វព្រៃមួយចំនួន នៅក្នុងតំបន់នេះ កំពុងលូតលាស់បង្ហាញថា មនុស្សមិនចាំបាច់ភ័យខ្លាច ក្នុងការវិលត្រឡប់មកវិញឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យរដ្ឋខូឡូរ៉ាដូ សាកលវិទ្យា ល័យហ្សកហ្ស៊ី និងវិទ្យាស្ថានវិទ្យុសកម្ម បរិស្ថាន នៃសាកលវិទ្យាល័យហ្វូគូស៊ីម៉ា បានរកឃើញថា សត្វជ្រូកព្រៃ ពស់ និងកណ្តុរជាច្រើនជំនាន់មិន បានទទួលរងផលប៉ះពាល់ សុខភាពធ្ងន់ធ្ងរឡើយ ។
សត្វពាហនៈជាច្រើន ជំនាន់ត្រូវបានប៉ះពាល់ទៅនឹង កម្រិតវិទ្យុសកម្មលើសពីកម្រិត នៃការរស់នៅរបស់មនុស្ស ប៉ុន្តែមិនមានផលប៉ះពាល់អ្វីឡើយ។
នោះអាចបណ្តាល មកពីការពិតថា សេអ៊ីស្យូម – ១៣៤ ដែលជាសារធាតុវិទ្យុ សកម្មដ៏សំខាន់មួយត្រូវ បាន បញ្ចេញ ក្នុងកំឡុង ពេលគ្រោះថ្នាក់ បានឃើញកម្រិត របស់វាថយចុះជិត ៩០ ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យទៅលើចំណុច សម្គាល់ជីវសាស្ត្រ នៃការខូចខាតDNA និងភាពតានតឹង ដើម្បីកំណត់ថាជ្រូកព្រៃ និងពស់កំពុងលូតលាស់ នៅតំបន់នោះ ។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យ មើលសត្វជ្រូកព្រៃ និងពស់នៅចន្លោះឆ្នាំ ២០១៦ និង ២០១៨ ឬ ៥ ទៅ ៧ ឆ្នាំបន្ទាប់ពីការរញ្ជួយដី និង រលកយក្សស៊ូណាមិ បានបំផ្លាញរោងចក្រថាមពល នុយក្លេអ៊ែ Fukushima Dai-ichi ដោយបញ្ចេញនូវសារធាតុវិទ្យុសកម្ម យ៉ាងច្រើននៅក្នុងបរិស្ថាន។
លោកវេជ្ជបណ្ឌិត Kelly Cunningham ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការ រកឃើញនេះអាចជាភស្តុតាងថា មនុស្សមិនចាំបាច់ភ័យខ្លាច ក្នុងការវិលត្រឡប់ទៅតំបន់ ត្រូវបានកែសម្រួលនោះទេ ១០ ឆ្នាំក្រោយគ្រោះថ្នាក់នេះ ៕ ដោយ៖លី ភីលីព