ព័ត៌មានអន្តរជាតិ

រ៉ុក្កែត Shepard ថ្មីរបស់ Blue Origin ទៅដល់ទៅតាំង បន្ទាប់ពីមានការពន្យារពេល មួយថ្ងៃដោយសារអាកាស ធាតុមាន ខ្យល់បក់ខ្លាំង

អាមេរិក ៖ លោក William Shatner អាយុ ៩០ ឆ្នាំនឹងទៅដល់លំហអាកាស ហើយជាមួយគ្រាប់រ៉ុក្កែត Shepard ថ្មី របស់ក្រុមហ៊ុនអវកាសយក្សអាមេរិក Blue Origin បន្ទាប់ពីមានការពន្យារពេលមួយ ថ្ងៃដោយសារតែអាកាស ធាតុមិនល្អ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នាយកគ្រប់គ្រងការហោះហើរ ឈានមុខគេ របស់ក្រុមហ៊ុន Jeff Bezos និងលោក Nick Patrick បានផ្តល់ព័ត៌មានថ្មី ៗ ជាច្រើនអំពីការបាញ់បង្ហោះ កាលពីដើមសប្តាហ៍នេះ នឹងនាំតារាសម្តែង William Shatner អាយុ ៩០ ឆ្នាំ Chris Boshuizen Glen de Vries និង Audrey Powers ឡើងទៅក្នុងលំហ ដែលមានចម្ងាយ ៦២ ម៉ាយពីលើផ្ទៃផែនដី ។

ថ្លែងពីការបើកដំណើរការ គេហទំព័រមួយនៅរដ្ឋតិចសាស់លោក Patrick បានប្រកាសថា នឹងឈប់ដំណើរការនៅម៉ោង ១០ ព្រឹកជំនួសឲ្យម៉ោង ៩ និង ៣០ នាទីព្រឹក។ រ៉ុក្កែត NS-18 ត្រូវបានគេគ្រោងនឹង បាញ់បង្ហោះ ៧ ម៉ោងកន្លះមុនពេលចុះចត បន្ទាប់មកមានផ្ទុកសារធាតុជំរុញ ៣ ម៉ោងមុនហើយបន្ទាប់ មកអវកាសយានិកនឹងចូល ទៅខាងក្នុងគ្រាប់ ៣៥ នាទីមុ នពេលហោះហើរ ។

លោក Patrick បន្តថា ក្រុមនាវិកបានបញ្ចប់ការហ្វឹកហាត់ថ្ងៃដំបូង របស់ពួកគេ ត្រូវបានបិទ កាលពីម្សិលមិញ ដោយសារតែការរអិល នៅក្នុងកាលវិភាគដើមហើយបាន ចំណាយពេលនៅថ្ងៃអង្គារ ដើម្បីបញ្ចប់ការបណ្តុះបណ្តាល ៕ ដោយ៖លី ភីលីព

Most Popular

To Top