រដ្ឋដូមីនិក ៖ ប្រភេទសត្វស្លូតេស់ នៅលើដីបានដើរកាត់ព្រៃ នៃសាធារណរដ្ឋដូមីនិក កាលពី ៥០០០ ឆ្នាំមុន ត្រូវបានគេកំណត់ អត្តសញ្ញាណ ពីសំណាកមួយ ដែលបានងាប់ បន្ទាប់ពីធ្លាក់ចូលក្នុងរូងភ្នំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
គ្រោងឆ្អឹងរបស់ ‘Parocnus dominicanus’ ពិពណ៌នាថា មានទំហំតូចជាងខ្លាឃ្មុំខ្មៅ ត្រូវបានគេរកឃើញ ក្នុងរូងភ្នំលិចទឹកនៅលើកោះ Hispaniolaនៅតំបន់ការ៉ាអ៊ីបកាលឆ្នាំ ២០០៩ ។ ក្រុមអ្នកជំនាញ ដឹកនាំមកពី មហាវិទ្យាល័យវេជ្ជសាស្ត្រឆ្អឹង បានកំណត់ថា វាខុសពីបងប្អូនជីដូនមួយ មានដើមឈើនៅម្ខាង ទៀតនៃកោះនេះ ។
P. dominicanus មានទំហំតូចជាង និងមានភាពខុសប្លែកគ្នា នៃកំភួនដៃខាងមុខ ដែលអាចផ្តល់កម្លាំង និងជួរចលនាកាន់តែច្រើន ហើយសម្រប វាទៅរស់នៅ ក្នុងតំបន់ទំនាប ។ ការពិពណ៌នា អំពីប្រភេទសត្វផុតពូជ ដែលមិនស្គាល់ពីមុនបានបន្ថែម ការយល់ដឹងរបស់យើង ចំពោះថនិកសត្វមួយក្រុម ដែលសព្វថ្ងៃរស់ នៅតែលើ ដើមឈើប៉ុណ្ណោះ។
ការសិក្សាអំពីសំណល់ របស់សត្វស្លូតទាំង ពីសំណាករូង ភ្នំដើម និងវត្ថុដទៃទៀត បានរកឃើញតាំងពីពេលនោះ មកត្រូវបានធ្វើឡើង ដោយកាយវិភាគសាស្ត្រមុខងារ និង អ្នកជំនាញវិវត្ត Siobáhn Cooke នៃ សាកលវិទ្យាល័យ Johns Hopkins របស់ Baltimore និងសហការីរបស់នាង។ នាងបានពន្យល់ថា របកគំហើញនេះធ្វើឲ្យយើងពន្យល់អំពីការប្រែប្រួល នៃកំណត់ត្រាហ្វូស៊ីល ។
ប្រសិនបើយើងព្យាយាម កសាងជីវិតរបស់សត្វឡើងវិញ យើងត្រូវយល់អំពីទំនាក់ទំនង កាយវិភាគសាស្ត្រ និងជម្រករបស់វា ។ បញ្ជាក់ថា P. dominicanus ជាប្រភេទសត្វមានតែមួយគត់ ពួកគេបានប្រៀបធៀបគ្រោងឆ្អឹងហ្វូស៊ីល របស់វាជាមួយសត្វស្លូតដែលផុតពូជដទៃទៀត មកពីទូទាំងតំបន់ការ៉ាអ៊ីប៕ដោយ៖លី ភីលីព