ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីជប៉ុន Yusaku Maezawa កំពុងរៀបចំ ដំណើរដ៏អស្ចារ្យ ទៅកាន់ (ISS) គ្រោងនឹងធ្វើឡើង នៅថ្ងៃទី ៨ ខែធ្នូ។

ជប៉ុន ៖ មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa កំពុងហ្វឹកហាត់ សម្រាប់ការ ស្នាក់នៅ រយៈពេល ១២ ថ្ងៃ របស់លោក នៅលើស្ថានីយអវកាស អន្តរជាតិ (ISS) បន្ទាប់ពីទិញសំបុត្រ នៅលើរ៉ុក្កែត រុស្ស៊ី ដែលគ្រោងនឹងបាញ់បង្ហោះ នៅខែធ្នូខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោក Maezawa បានទិញកៅអីមួយនៅលើយាន អវកាស Soyuz របស់ប្រទេសរុស្ស៊ី សម្រាប់ខ្លួនហើយលោក និង ជំនួយការ ផលិត របស់លោក ដែលនឹងចងក្រង ឯកសារពីបទពិសោធន៍ពិភពលោកនេះ ។ បច្ចុប្បន្នអ្នកទំាង២នាក់នេះ កំពុងហ្វឹកហាត់នៅកន្លែង មួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលពួកគេកំពុងរៀន ពីរបៀបប្រព្រឹត្ដដោយគ្មាន ទំនាញផែនដី និងសិក្សាពីពិធីការជាក់លាក់ ក្នុងករណីមានអាសន្ន ។

អ្នកទេសចរអវកាស នាពេលអនាគតនឹង ចំណាយពេល ១២ ថ្ងៃនៅលើមន្ទីរពិសោធន៍ គោចរយក្ស ហើយលោក Maezawa មានគម្រោងចែករម្លែក ដំណើរទស្សនកិច្ច របស់លោកនៅលើ YouTube ។ គេមិនដឹងថា លោក Maezawa ចំណាយប៉ុន្មាន សម្រាប់កៅអីនោះទេ ប៉ុន្តែណាសា បានទិញ កន្លែងនៅលើរ៉ុក្កែត សម្រាប់អវកាសយានិក របស់ខ្លួនហើយបានចំណាយ យ៉ាងហោចណាស់ ៨១ លានដុល្លារក្នុងមនុស្សម្នាក់។

សរុបបុគ្គល ដែលផ្តល់មូលនិធិ ដោយខ្លួនឯងចំនួន ៧ នាក់បានទៅទស្សនាស្ថានីយ៍ អវកាស ហើយលោក Maezawa គ្រោងនឹងក្លាយជាស្ថានីយ៍ទី ៨ និងទី ១ ពីប្រទេសជប៉ុន ។ បេសកកម្មនេះនឹងដឹកនាំ ដោយអវកាស យានិក Roscosmos Alexander Misurkin ៕ ដោយ៖លី ភីលីព

Most Popular

To Top