ព័ត៌មានអន្តរជាតិ

កូនក្អុក មិនអាចដកដង្ហើម ត្រូវរក្សាសម្រាប់ពិសោធថ្មី ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺដាច់សរសៃឈាម ខួរក្បាល នៅពេលខួរក្បាល ត្រូវការអុកស៊ីសែន

អាល្លឺម៉ង ៖ សត្វកូនក្អូកអាចរស់ បានដោយគ្មានការដកដង្ហើម បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ ចាក់បេះដូងរបស់ពួកគេ ជាមួយសារាយ នៅក្នុងការ ពិសោធន៍មួយ ហើយបច្ចេកទេសដូចគ្នា អាចធ្វើឲ្យអ្នកជំងឺដាច់សរសៃ ឈាមខួរក្បាលមានជីវិត នៅពេលខួរក្បាល ត្រូវការអុកស៊ីសែន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកជីវវិទូ នៅសាកលវិទ្យាល័យ Ludwig-Maximilians-University Munich បានចាក់សារាយ ចូល ទៅក្នុងបេះដូង របស់កូនក្អុកផ្តល់អុកស៊ីសែន គ្រប់គ្រាន់សម្រាប់ដង្កូវកន្ទុយត្រី ដើម្បីជួយសង្គ្រោះណឺរ៉ូន ក្នុងខួរក្បាល ដែលខ្វះអុកស៊ីសែន ។ ជាមួយនឹងចង្វាក់បេះដូងនីមួយៗ សារាយបានផ្លាស់ប្តូរតាមរយៈសសៃ ឈាមទៅខួរក្បាល ដោយប្រែទៅជាពណ៌ បៃតងភ្លឺថ្លា ។
បន្ទាប់មកអ្នក វិទ្យាសាស្ត្រ បានបញ្ចេញពន្លឺ នៅលើកូនក្អុកជំរុញ ឲ្យសារាយអាចបញ្ចូន អុកស៊ីសែន ទៅកោសិកានៅក្បែរនោះ ដែលមានលក្ខណៈប្រហាក់ ប្រហែល នឹងដំណើរការ រស្មីសំយោគ ។ អ្នកស្រាវជ្រាវជាន់ខ្ពស់ Hans Straka នៃសាកលវិទ្យាល័យ Ludwig-Maximilians-University Munich បាននិយាយ ក្នុងសេចក្តីថ្លែង ការណ៍មួយថា សារាយពិតជាផលិត អុកស៊ីសែនច្រើន ដូច្នេះពួកគេអាចធ្វើឲ្យកោសិកា សរសៃប្រសាទមានជីវិត ឡើងវិញប្រសិនបើអ្នកចង់ ។

សម្រាប់មនុស្សជាច្រើន វាហាក់ដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ ប៉ុន្តែវាគ្រាន់តែជាការរួមបញ្ចូលគ្នា ត្រឹមត្រូវ នៃគ្រោងការណ៍ជីវវិទ្យា និងគោលការណ៍ ជីវវិទ្យា ប៉ុណ្ណោះ ។ អ្នកវិទ្យាសាស្ត្របានរាយការណ៍ថា ដើម្បីធ្វើតេស្តិ៍រកភាព ជោគជ័យ ពិតប្រាកដ អ្នកវិទ្យាសាស្ត្រ បានចាក់ថ្នាំតាដុលមួយក្រុមទៀត ជាមួយសារាយមិនត្រូវបានផ្លាស់ប្តូរ ដើម្បីបង្កើនកំហាប់ អុកស៊ីសែន ៕ ដោយ៖លី ភីលីព

Most Popular

To Top