ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ស្រាវជ្រាវ ៖ សំណល់គ្រោងឆ្អឹង នៃអ្នករត់គេចខ្លួន ចុងក្រោយត្រូវស្លាប់ យ៉ាងរន្ធត់ក្នុងកំឡុង ពេលមហន្តរាយ នៃភ្នំភ្លើង Vesuvius ផ្ទុះឡើងនាឆ្នាំ ៧៩ មុនគ.ស

អ៊ីតាលី ៖ ក្រុមអ្នកជំនាញ បានរកឃើញលលាដ៍ក្បាល និងគ្រោងឆ្អឹង ដែលមានពណ៌ឈាម ជារបស់អ្នករត់គេចខ្លួន ចុងក្រោយ នៅទីក្រុងបុរាណ Herculaneum ជាបុរសម្នាក់ បានរត់ចេញ ពីកប៉ាល់ កំឡុងពេលការផ្ទុះភ្នំភ្លើង Vesuvius ដ៏រន្ធត់នៅឆ្នាំ ៧៩ មុនគ.ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទូជឿ ថា បុរសនោះមាន អាយុចន្លោះពី ៤០ ទៅ ៤៥ ឆ្នាំហើយអាចជា អ្នករត់គេចខ្លួន បានរត់គេចពីកប៉ាល់ ដែលចូលចត ដើម្បីស្វែងរក គម្របពីផេះភ្នំភ្លើង Magma និងឧស្ម័នពុល ។ នេះបើយោង តាមទីភ្នាក់ងារ ព័ត៌មានអ៊ីតាលី ANSA បានឲ្យដឹងថា គ្រោងឆ្អឹងនេះត្រូវបានគេ រកឃើញនៅតំបន់តែមួយ ដែល នៅសល់អ្នករត់គេចខ្លួន ជាង ៣០០ នាក់បានស្វែង រកការលាក់បាំង ដោយសង្ឃឹមថានឹងត្រូវបានជួយសង្គ្រោះ ដោយកងនាវា របស់Pliny Elder តរកឃើញកាលពី ២៥ ឆ្នាំមុន ។

រូបគំនូរ ដែលនៅសល់ចុង ក្រោយនេះ គឺជារូបភាព នៃព្រឹត្តិការណ៍ដ៏មហន្តរាយនោះជាក្បាល បុរសត្រូវបានកម្ទេចចេញ ពីធ្នឹមដំបូលបាក់ ហើយឆ្អឹងរបស់លោកមាន ពណ៌ក្រហមឆ្អិនឆ្អៅពីស្នាមប្រឡាក់ នៅសល់ដោយឈាមជនរងគ្រោះ ។ ការជីកនេះដឹកនាំដោយអ្នក បុរាណវិទូជនជាតិអ៊ីតាលី Francesco Sirano គឺជាការងារដំបូងដែលបានធ្វើនៅកន្លែងនេះក្នុងរយៈពេល ២៥ ឆ្នាំ ។

លោក Sirano Sirano និងក្រុមរបស់លោក មានគម្រោង ប្រើកាំបិតដែកពិសេស ដើម្បីរំកិលយឺត ៗ និងដោយប្រយ័ត្ន ប្រយែងនៅផ្ទាំងថ្ម ឡាវ៉ាដែលធ្វើឲ្យ បុរសនោះជាប់ក្នុងរយៈពេល១.៩៤២ឆ្នាំ ទោះបីជាអ្នកស្រាវជ្រាវ សន្និដ្ឋានថា បុរសនេះជាអ្នករត់គេចខ្លួនក៏ដោយ ប៉ុន្តែពួក គេកត់សម្គាល់ថា លោកអាចជាអ្នកជួយសង្គ្រោះម្នាក់បានមក ដល់ឆ្នេរសមុទ្រ ដើម្បីជួយសង្គ្រោះអ្នក ដែលជាប់ នៅពេកអំឡុងការផ្ទុះភ្នំភ្លើង ៕ ដោយ៖លី ភីលីព

Most Popular

To Top