បរទេស ៖ កិច្ចប្រឹងប្រែងកើនឡើង របស់ប្រទេសចិនវិស័យអវកាស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានទាញយកការ ចាប់អារម្មណ៍ របស់អនុគណៈកម្មការអវកាស និងវិទ្យាសាស្ត្រព្រឹទ្ធសភា អាមេរិក ដោយសមាជិកសភាអា មេរិកមួយចំនួន និយាយថា សភានឹងធ្វើចំណាត់ការដើម្បីធានាថា អង្គការណាសា នៅតែរក្សាតួនាទីនាំមុខរបស់ខ្លួន ក្នុងការរុករកអវកាស ។
សមាជិកព្រឹទ្ធសភា អាមេរិក លោក Richard Blumenthal បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា គ្មានអ្នកណាម្នាក់ នឹងកា្លយជាសហគ្រិន ក្រៅពីអាមេរិកទេ គឺនោះហាក់ដូចជាពាក្យ ដ៏ល្បីចុងក្រោយ ។
អវកាសយានិក៣នៃយានអវកាស Shenzhou-16 របស់ចិន បានធ្វើដំណើរទៅដល់ស្ថានីយ អវកាសចិន កាលពីថ្ងៃសៅរ៍ សម្រាប់ការស្នាក់នៅ រយៈពេល៦ខែ ជាបេសកកម្មដ៏វែងបំផុត ក្នុងប្រវត្តិសាស្ត្រចិន ហើយជាភាព ជោគជ័យមួយ ដែលអាមេរិក កំពុងតែឃ្លាំមើល ។
លោក Wyoming Sen. Cynthia Lummis ជាមន្ត្រីជាន់ខ្ពស់ នៅអនុគណៈកម្មការនោះ បាននិយាយអំពីវត្តមាន អកាវកាសកើនឡើងរបស់ចិនថា “យើងត្រូវតែធ្វើការងារ ដើម្បីបញ្ចៀសការប្រកួត ប្រជែង អវកាសបែបសង្គ្រាមត្រជាក់ ។ ជាអកុសល វាហាក់មានប្រទេសខ្លះ មានការប្តេជ្ញាចំពោះរឿង នេះតិចជាងប្រទេសដទៃទៀត” ៕ ប្រែសម្រួល៖ប៉ាង កុង