ព័ត៌មានអន្តរជាតិ

ស្តេចព្យ៉ាណូ ដ៏ល្បីឈ្មោះជនជាតិចិន Li Yundi ត្រូវឃុំខ្លួន ពីបទប្រព្រឹត្តខុស

ចិន ៖ សមាគមសិល្បៈសម្តែង របស់ប្រទេសចិនបានអំពាវនាវ ឲ្យធ្វើពហិការលើកំពូល អ្នកលេងព្យ៉ាណូ ឬសម្តេចព្យ៉ាណូ ដ៏ល្បីល្បាញជនជាតិចិន លោក Li Yundi បន្ទាប់ពីលោកត្រូវ បានគេរាយការណ៍ថា ត្រូវបានឃុំខ្លួនពីបទជាប់ពាក់ព័ន្ធ ក្នុងអំពើពេស្យាចារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

សមាគមនេះបាននិយាយ នៅក្នុងសេចក្តីជូនដំណឹង បានបង្ហោះលើគណនី WeChat ផ្លូវការរបស់ខ្លួន នៅថ្ងៃសុក្រថា ក្នុងនាមជាបុគ្គលសាធារណៈ អាកប្បកិរិយារបស់លោក Li បង្ហាញពីភាពព្រងើយកន្តើយ ចំពោះច្បាប់ និងកង្វះ ការប្រៀនប្រដៅលើខ្លួន ឯងប្រកបដោយសីលធម៌ ។ ទង្វើរបស់លោកបំពានច្បាប់ និងមិនគោរពក្រមសីលធម៌ សង្គមបណ្តាលឲ្យមាន ផលប៉ះពាល់អវិជ្ជមាន ។

សមាគមបានបន្ថែមថា ហេតុដូច្នេះហើយ យើងថ្កោលទោស លោក Li ចំពោះការបំពានរបស់ លោក ដោយក្រើន រំលឹកអ្នកសម្ដែង ឲ្យពង្រឹងការត្រួតពិនិត្យ ដោយខ្លួនឯង និងលើកកម្ពស់ការយល់ដឹងអំពីភាពស្របច្បាប់ ក៏ដូចជាការគ្រប់គ្រង ពាក្យសម្ដី និងអាកប្បកិរិយា របស់ពួកគេ ។

សមាគមនេះបានធ្វើសេចក្តី ប្រកាស បន្ទាប់ពីព័ត៌មានអំពីការឃុំខ្លួន លោក Li ត្រូវបានបង្ហាញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបង្កឲ្យមានចំណាប់ អារម្មណ៍សាធារណៈយ៉ាងសំខាន់ ។ នៅយប់ថ្ងៃព្រហស្បតិ៍ ប៉ូលីសនៅសង្កាត់Chaoyang នៃទីក្រុងប៉េកាំងបាន បង្ហោះនៅលើគេហទំព័រ Sina Weibo ជាបណ្តាញ Twitter របស់ប្រទេសចិនថា ពួកគេបានទទួលរបាយការណ៍ថា មាននរណាម្នាក់ជាប់ពាក់ព័ន្ធនឹង អំពើពេស្យាចារនៅក្នុងសហគមន៍Chaoyang នាពេលថ្មីៗនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top