វ៉ាស៊ីនតោន៖ អត្រានៃអំពើហិង្សា ដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជិតមួយភាគបី ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កាលពីឆ្នាំមុន នេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយ នៅក្នុងរបាយការណ៍វិទ្យាសាស្ត្រ។
អ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណ ប្រហែល ៥១០០០ឧប្បត្តិហេតុ នៃអំពើហិង្សាដោយកាំភ្លើង នៅទូទាំងសហរដ្ឋអាមេរិក ក្នុងអំឡុងពេល ១៣ ខែនៃជំងឺរាតត្បាតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កើនឡើងពីជិត ៣៩០០០ ក្នុងអំឡុងពេល ១៣ ខែមុន។
អ្នកស្រាវជ្រាវបានស្នើថា ភាពតានតឹងផ្លូវចិត្ត និងសេដ្ឋកិច្ចពីជំងឺរាតត្បាត រួមជាមួយនឹងការកើនឡើង នៃការលក់អាវុធ អាចទទួលខុសត្រូវ ចំពោះការកើនឡើងយ៉ាងគំហុក ដោយអំពាវនាវឱ្យមន្ត្រីត្រូវដឹងអំពី “ភាពតានតឹងផ្នែកសង្គម និងសេដ្ឋកិច្ចដោយអចេតនា” នៃវិធានការដូចជា បញ្ជាឱ្យស្នាក់នៅផ្ទះ និងការឃ្លាតឆ្ងាយពីសង្គម៕ ដោយ ឈូក បូរ៉ា

