កីឡា

រដ្ឋមន្ត្រីកីឡាបារាំង ចង់ឲ្យដាក់ទណ្ឌកម្ម បន្ទាប់ពីមានអំពើហិង្សា បាល់ទាត់បារាំង


ប៉ារីស៖ រដ្ឋមន្ត្រីកីឡាបារាំងលោក Roxana Maracineanu បាននិយាយថា បាល់ទាត់ក្នុងស្រុកត្រូវការ ការត្រួតពិនិត្យការពិត “រ៉ាឌីកាល់ និងជាបន្ទាន់” បន្ទាប់ពីមានបញ្ហាហ្វូងមនុស្ស សម្រាប់ព្រឹត្តិការណ៍ការប្រកួតលីគ “league”កាលពីថ្ងៃអាទិត្យរវាងក្រុម Lyon និង Marseille ជាវគ្គចុងក្រោយ នៃវគ្គដ៏ហិង្សាជាបន្តបន្ទាប់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Maracineanu បានបន្តថា អ្វីដែលបានកើតឡើង នៅទីក្រុង Lyon គឺមិនអាចទទួលយកបានឡើយ ហើចយការប្រកួតត្រូវបានផ្អាកជាផ្លូវការ បន្ទាប់ពីអ្នកគាំទ្រ បានវាយកីឡាករ Dimitri Payet ចំក្បាលដោយដបទឹកនៅនាទីទី៤។ លោក Maracineanu បានបន្ថែមថា កីឡាករ Dimitri Payet មានការគាំទ្រពេញទំហឹងរបស់ខ្ញុំ យើងមិនអាចធ្វើឲ្យកីឡាករ ត្រូវបានវាយប្រហារ តាមរបៀបនេះឡើយ ចំពោះទង្វើបែបនេះគួរតែបណ្តាលឲ្យមាន យ៉ាងហោចណាស់ត្រូវ តែបញ្ឈប់ដោយស្វ័យប្រវត្តិ នៃការប្រកួត។

ឧប្បត្តិហេតុស្រដៀងគ្នានេះ បានធ្វើឲ្យមានការរំខានដល់ការប្រកួតបាល់ទាត់ ក្នុងស្រុកចាប់តាំងពី ដើមរដូវកាលមក ហើយភាគច្រើន នៃពួកគេពាក់ព័ន្ធនឹង Marseille ហើយលីគបារាំងបាននិយាយថា ពួកគេកំពុងបំផ្លាញមុខមាត់របស់លីគ ក្នុងប្រទេសបារាំង និងអន្តរជាតិ។ កាលខែសីហា ការប្រកួតរវាង Nice និងម្ចាស់ជើងឯកអឺរ៉ុបឆ្នាំ ១៩៩៣ ត្រូវបានបោះបង់ចោល បន្ទាប់ពីអ្នកគាំទ្រ បានគប់គ្រាប់ផ្លោង និងលុកលុយទីលាន។

Payet ក៏ត្រូវបានវាយដោយដប ក្នុងការប្រកួតនោះ ហើយបានគប់វាទៅកាន់អ្នកគាំទ្រ។ កីឡាករ និងបុគ្គលិកក៏ជាប់ពាក់ព័ន្ធ នឹងការវាយតប់គ្នាផងដែរ រីឯNice ត្រូវបានដក២ពិន្ទុជាបន្តបន្ទាប់ ដោយមួយពិន្ទុត្រូវព្យួរ។ នៅដើមរដូវកាលនេះ អ្នកគាំទ្រក្រុម Montpellier បានគប់គ្រាប់កាំភ្លើង ទៅកាន់កីឡាកររបស់ Marseille ដោយ Valentin Rongier ទប់ទល់នឹងបបូរមាត់របស់លោក។ នៅខែកញ្ញា ក្រុមអ្នកគាំទ្រក្រុម Angers និងក្រុមភ្ញៀវ Marseille បានលុកលុយទីលាន ហើយបានប្រយុទ្ធ។

យោងតាមកាសែត L’Equipe បានឲ្យដឹងថា មនុស្ស ៤នាក់ រួមទាំងបុរស ដែលបានគប់ដបដាក់ Payet ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ។ លីគបារាំងបានថ្កោលទោស ការវាយប្រហារលើ Payet ដោយបន្ថែមថា លោកក៏កំពុងទទួលបានការប្រមាថ នៃការរើសអើងផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top