ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអវកាស Blue Origin របស់លោក Bezos ប្រកាសពីផែនការ សម្រាប់ស្ថានីយ៍ អវកាសឯកជន

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos បានប្រកាសថា ខ្លួនចង់បើកដំណើរ ការស្ថានីយ៍អវកាស ដែលនឹងផ្ទុកមនុស្ស រហូតដល់១០នាក់ នៅពាក់កណ្តាលទី២ នៃទសវត្សរ៍នេះ ខណៈការប្រណាំង ដើម្បីធ្វើពាណិជ្ជកម្ម លើសកលលោកកាន់តែក្តៅ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

“Orbital Reef” បានពិពណ៌នា នៅសេចក្តីថ្លែងការណ៍មួយថា នេះជាសួនពាណិជ្ជកម្មចម្រុះ ក្នុងលំហគាំទ្រដោយការ ស្រាវជ្រាវ និង ការផលិតមីក្រូទំនាញ គឺជាការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន អវកាសពាណិជ្ជកម្ម Sierra Space និងមានការគាំទ្រពី Boeing និងសាកលវិទ្យាល័យរដ្ឋ Arizona ។

នាយកប្រតិបត្តិ ក្រុមហ៊ុន Blue Origin លោក Brent Sherwood បាននិយាយថា អស់រយៈពេលជាង ៦០ឆ្នាំ មកនេះ NASA និងទីភ្នាក់ងារ អវកាសផ្សេងទៀត បានបង្កើត ការហោះហើរ ក្នុងគន្លងគោចរ និងលំនៅដ្ឋានអវកាស ដោយបង្កើតឲ្យយើងបង្កើត អាជីវកម្មពាណិជ្ជកម្ម ដើម្បីចាប់ផ្តើម នៅក្នុង ទសវត្សរ៍នេះ។ យើងនឹងពង្រីកការចូល ប្រើកាត់បន្ថយថ្លៃដើម ផ្តល់សេវាកម្ម និងគ្រឿងបរិក្ខារ ទាំងអស់ ដែលត្រូវការ ដើម្បីធ្វើឲ្យការហោះហើរ ក្នុងលំហអាកាសមានលក្ខណៈធម្មតា ។

ស្ថានីយអវកាសឯកជន គឺជាកន្លែងមួយក្នុងចំណោមគម្រោង ជាច្រើនគ្រោងទុកក្នុងប៉ុន្មានឆ្នាំ ខាងមុខ ខណៈ NASA ពិចារណា អំពីអនាគត នៃស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីឆ្នាំ២០២០ ។ ទីភ្នាក់ងារអវកាសនេះ ធ្វើកិច្ចសន្យា ជាមួយក្រុមហ៊ុន មួយមានឈ្មោះថា Axiom ដើម្បីបង្កើតស្ថានីយ អវកាសដែលដំបូងនឹង ចូលចតជាមួយ ISS ហើយក្រោយមកក្លាយ ជាការហោះហើរដោយសេរី ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនសេវាកម្មអវកាស Nanoracks សហការ ជាមួយ Voyager Space និង Lockheed Martin បានប្រកាសពីស្ថានីយ៍ អវកាសដែលបានគ្រោងទុក ដែលនឹងដំណើរ ការនៅឆ្នាំ២០២៧ហើយត្រូវ បានគេស្គាល់ថាជា Starlab ៕ដោយ៖លី ភីលីព

Most Popular

To Top