ព័ត៌មានអន្តរជាតិ

កូឡំប៊ី ចាប់បានស្តេចគ្រឿងញៀន ដែលត្រូវបានគេប្រកាស ចង់បានបំផុត

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសកូឡំប៊ី បានឈានទៅដល់ដល់ការចាប់ខ្លួន បាននូវបុរសដែលស្តេចគ្រឿងញៀន ធំបំផុតនិងចង់តាមចាប់ខ្លួនបំផុត របស់ប្រទេសផងដែរ។

ស្តេចគ្រឿងញៀនដ៏ល្បី​ ដែលមានឈ្មោះថា Dairo Antonio Usuga ឬត្រូវបានស្គាល់ឈ្មោះមួយទៀត ថា Otoniel ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការរួមគ្នាមួយ ដោយកងកម្លាំងយោធា នៃប្រទេសកូឡំប៊ី និងកងកម្លាំងទ័ពអាកាស កាលពីថ្ងៃសៅរ៍ម្សិលមិញ ។

កន្លងមករដ្ឋាភិបាលនៃប្រទេសកូឡំប៊ី បានប្រកាសផ្តល់រង្វាន់ដល់ទៅ៨០ម៉ឺនដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន ដែលឈានទៅដល់ការចាប់ខ្លួនរបស់គាត់ ហើយខណៈដែលអាមេរិក ក៏បានប្រកាសផ្តល់រង្វាន់ ដល់ទៅ៥លានដុល្លារផងដែរ។

ប្រធានាធិបតី នៃប្រទេសកូឡំប៊ីលោក Ivan Duque បានធ្វើការថ្លែងការណ៍មួយ ដោយមានអត្ថន័យ ក្នុងការសរសើរទៅដល់ប្រតិបត្តិការ នៃការចាប់ខ្លួនបុរស Otoniel នៅតាមទូរទស្សន៍ហើយបានហៅវាថា គឺជាប្រតិបត្តិការក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការជួញដូរគ្រឿងញៀន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top