ចិន៖បន្ទាប់ពីប៉ូលីសបានឃាត់ខ្លួនអ្នកលេងព្យ៉ាណូ Li Yundi ពីបទទទួលសេវាផ្លូវភេទ វាត្រូវបានបង្ហាញថា បុរសអាយុ ៣៩ ឆ្នាំរូបនេះបានធ្វើដូច្នេះជាច្រើនដង ចំណែកព័ត៌មានលម្អិតអំពីរបៀបដែលប៉ូលីសបានរកឃើញការជាប់ពាក់ព័ន្ធរបស់លោកក៏ត្រូវបានបែកធ្លាយផងដែរ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រចិន។
មុននេះ ប៉ូលីសសង្កាត់ Chaoyang នៃទីក្រុងប៉េកាំងបានធ្វើការស៊ើបអង្កេតលើទីតាំងពេស្យាចារមួយ និងបានឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទអាយុ ២៩ ឆ្នាំម្នាក់ដែលមាននាមត្រកូល Chen ។ តាមរយៈទូរស័ព្ទដៃរបស់នាង ប៉ូលីសអាចតាមដានអតិថិជនរបស់នាងរួមមាន Li Yundi ផងដែរ ហើយពួកគេបានរកឃើញកំណត់ត្រាប្រតិបត្តិការ WeChat ជាច្រើនរវាងអ្នកទាំង២ ហើយ Li Yundi បានប្រើឈ្មោះពិតរបស់លោកនៅពេលផ្ទេរប្រាក់ចំនួន១០,០០០ យន់ចិនរាល់ពេល។
កាលថ្ងៃទី២១ ខែតុលា ប៉ូលីសបានស្ទាក់ចាប់លោក Li Yundi នៅពេលលោកបានហោះចូលទៅក្នុងទីក្រុងប៉េកាំង ហើយបានឃាត់ខ្លួនលោក។ ការបង្ក្រាបរបស់អាជ្ញាធរលើសកម្មភាពខុសច្បាប់ និងគ្មានសីលធម៌នៅក្នុងឧស្សាហកម្មកម្សាន្តចិន ប៉ូលីសបានបញ្ចេញឈ្មោះ Li Yundi នៅលើគណនី Weibo ផ្លូវការរបស់ខ្លួន ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍យ៉ាងទូលំទូលាយអំពីរឿងអាស្រូវនេះ។
ក្រោយកើតហេតុ អ្នកនិយមលេងអ៊ីនធើណេតបានចាប់ផ្តើមស្វែងរកព័ត៌មានលម្អិត ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ហើយបានរកឃើញរូបថតនារីបម្រើសេវាផ្លូវភេទដែលពាក់ព័ន្ធ។ ស្ត្រីរកស៊ីផ្លូវភេទអាយុ ២៩ ឆ្នាំម្នាក់នេះត្រូវបានពិពណ៌នាថា មានកម្ពស់ប្រហែល១,៦០ម៉ែត្រជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យ និងរាងស្លីម។
អ្នកទាំង២ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជិតស្និទ្ធដោយសារពួកគេមានប្រតិបត្តិការជាច្រើន ព្រោះនាងបានរក្សាអត្តសញ្ញាណរបស់លោកជាការសម្ងាត់ Li Yundi បានទុកចិត្តនាងយ៉ាងខ្លាំង៕ដោយ៖លី ភីលីព