ព័ត៌មានអន្តរជាតិ

ពលរដ្ឋស៊ុយអែត ជាង ៣០ម៉ឺននាក់ លែងដឹងក្លិន ដោយសារតែ ជំងឺកូវីដ១៩

បរទេស ៖ ចន្លោះពី 50 ទៅ 70 ភាគរយនៃអ្នក ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺ COVID-19 មានបទពិសោធន៍ខ្សោយនៃការដឹងក្លិន។ ខណៈដែលភាគច្រើនទទួល បានក្លិនរបស់ពួកគេឡើងវិញ បន្ទាប់ពីពីរបីសប្តាហ៍, អ្នកខ្លះទទួលបានភាព ខុសប្រក្រតីជាអចិន្ត្រៃយ៍ ដែលរួមមានក្លិនដែលថយចុះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ជនជាតិស៊ុយអែតប្រមាណ ៣០០ ០០០ នាក់ក្នុងប្រទេសជាង ១០ លាននាក់ ត្រូវបានគេប៉ាន់ស្មានថា ការដឹងក្លិនរបស់ពួកគេមានការថយចុះ បន្ទាប់ពីជាពីជំងឺ COVID-19 ។ កាសែត Svenska Dagbladet បានរាយការណ៍ថា ដោយសារតំបន់ Nordic មានគ្លីនិកក្លិន និងរសជាតិ តែពីរប៉ុណ្ណោះ នេះបាននាំឱ្យមានការតម្រង់ជួរយ៉ាង យូរជាមួយនឹងអ្នកជំងឺរាប់រយនាក់ ។

លោក Charlotte Cervin-Hoberg អ្នកវិភាគជីវសាស្រ្តផ្នែកត្រចៀក ច្រមុះ និងបំពង់ក បានប្រាប់កាសែតដោយ លើកឡើងពីសម្ពាធខ្លាំងថា «យើងទទួលបានអ្នកជំងឺមកពីទូទាំងប្រទេសស៊ុយអែត។ ខ្ញុំទទួលបានសំបុត្រឯកជនផ្ញើទៅផ្ទះរបស់ខ្ញុំ ហើយទទួលបានការទាក់ទងពីគ្រប់ទិសទី»។

ខណៈពេលដែលអារម្មណ៍នៃការដឹងក្លិន គឺអាចរងផលប៉ះពាល់ដោយការឆ្លងវីរុស ការប៉ះទង្គិចក្បាល ជំងឺប្រព័ន្ធប្រសាទ និងអាយុ អ្នកជំងឺ COVID មានភាគច្រើន ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top