ព័ត៌មានអន្តរជាតិ

មេធាវីរបស់ Kelly ៖កូនក្តីរបស់លោក​ មិនពាក់ព័ន្ធ ការដោះស្រាយ ការបង់ប្រាក់របស់ លោក Ghosn ឡើយ

តូក្យូ៖ មេធាវីការពារក្តីសម្រាប់អតីត នាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly បានមានប្រសាសន៍ថា មិនមានភស្តុតាង ឬហេតុផលណាមួយដែលភ្ជាប់លោក ទៅនឹងការចោទប្រកាន់ ក្រោមការរាយការណ៍ អំពីសំណងរបស់អតីតប្រធានក្រុមហ៊ុន Nissan របស់លោក គឺលោក Carlos Ghosn នោះទេយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ប្រធានមេធាវីការពារក្តីរបស់ Kelly លោក Yoichi Kitamura បាននិយាយនៅក្នុងការបញ្ចប់ ទឡ្ហីករណ៍របស់មេធាវីការពារក្តីថា Kelly គឺគ្មានកំហុស ហើយលោកមិនមានចំណេះដឹង អំពីការគណនាស្មុគស្មាញជុំវិញ ប្រាក់ឈ្នួលមិនបានបង់របស់ Ghosn ត្រូវបានធ្វើតារាង និងធ្វើបច្ចុប្បន្នភាព ដោយមន្ត្រីលេខាធិការដ្ឋាន Nissan Motor Co លោក Toshiaki Ohnuma ។

លោក Kitamura បានប្រាប់ព្រះរាជអាជ្ញាតុលាការ ក្រុងតូក្យូថា មិនបានបង្ហាញភស្តុតាងនៃការដោះដូរ អំពីសំណងរបស់ Ghosn រវាង Kelly និង Ohnuma ទេ ចំណែកលោក Kitamura បានបន្តថា លោកKelly មិនពាក់ព័ន្ធអ្វីទាំងអស់។
លោក Kelly អង្គុយស្ងៀមជាមួយមេធាវី ការពារក្តីដែលពាក់អាវពណ៌ក្រហមធម្មតា និងឈុតខ្មៅរបស់លោកបានអង្វរថា គ្មានកំហុសនៅឯការបើកសវនាការ កាលពីមួយឆ្នាំមុន។ ក្នុងសុន្ទរកថាបិទ លោកបានបញ្ជាក់ជាថ្មីថា លោកគ្រាន់តែព្យាយាម ស្វែងរកមធ្យោបាយផ្លូវច្បាប់ ក្នុងការបង់ប្រាក់ឲ្យលោក Ghosn បន្ទាប់ពីចូលនិវត្តន៍។

Kelly បាននិយាយដោយឈរនៅចំពោះមុខ ក្រុមចៅក្រម៣នាក់ នៅចុងបញ្ចប់នៃសម័យប្រជុំថា ខ្ញុំមិនជាប់ពាក់ព័ន្ធ ក្នុងការឃុបឃិតឧក្រិដ្ឋកម្មទេ ហើយខ្ញុំមិនមានទោស ពីឧក្រិដ្ឋកម្មណាមួយទេ។ដោយអានពីសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា លោកតែងតែពិគ្រោះ ជាមួយមេធាវី Nissan ដើម្បីធ្វើឲ្យប្រាកដថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីរក្សា Ghosn គឺស្របច្បាប់ និងធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ល្អបំផុត របស់ក្រុមហ៊ុន៕ ដោយ៖លី ភីលីព

Most Popular

To Top