ព័ត៌មានអន្តរជាតិ

បារំាង ឃាត់ទូកនេសាទ របស់អង់គ្លេស ស្របពេលជម្លោះសិទ្ធិ​ធ្វើនេសាទ កំពុងមានភាពចម្រូងចម្រះនឹងគ្នា

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ទូកនេសាទអង់គ្លេស១គ្រឿង ត្រូវបានបារាំងចាប់ឃាត់ទុក និងមួយទៀតត្រូវបានផាកពិន័យ ចំពេលមានជម្លោះកាន់តែខ្លាំងឡើង ជុំវិញសិទ្ធិនេសាទ ក្រោយការចាក ចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប ( Brexit) ។

លោកស្រី Annick Girardin រដ្ឋមន្ត្រីដែនសមុទ្របារាំង បានថ្លែងថា ទូកត្រូវបានប្រុងប្រយ័ត្ន ក្នុងអំឡុងពេលត្រួតពិនិត្យ នៅកំពង់ផែ Le Havre ពេញមួយយប់ ។

អ្នកស្រី ថា ទី១មិនបានអនុវត្តភ្លាមៗ ហើយទី២មិនអនុញ្ញាតឲ្យនេសាទ ក្នុងដែនទឹកបារាំង ទើបត្រូវបានឃាត់ទុក ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Brexit លោក Lord Frost បានលើកឡើងថា ការគំរាមកំហែងរបស់បារាំង ក្នុងការរារាំងទូក របស់ចក្រភពអង់គ្លេស ពីកំពង់ផែគឺ ជារឿងធ្វើឲ្យ “ខកចិត្ត”បំផុត ។

លោកស្រី Girardin បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា ទូកនេសាទអង់គ្លេស១គ្រឿង ត្រូវបានចាប់បាននៅឈូងសមុទ្រ Seine ដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។

លោកស្រីបានថ្លែងថា ទូកនេះត្រូវបានបង្វែរទៅកំពង់ផែ Le Havre ហើយត្រូវបានឃាត់ទុក ដោយអាជ្ញាធរតុលាការ ដែលការចាប់របស់ពួកគេ អាចត្រូវបានរឹបអូស ហើយទូកនោះបានរក្សាទុករហូត ដល់មានការបង់ប្រាក់ពិន័យជាមុនសិន ។

កាប់ពីតែនទូក ក៏ប្រថុយនឹងការដាក់ទណ្ឌកម្ម ក្នុងរឿងនេះផងដែរ ។

លោកស្រី Girardin បានឲ្យដឹងទៀតថា ទន្ទឹមនឹងនោះ ទូកផ្សេងទៀតត្រូវបានផាកពិន័យ សម្រាប់ការត្រួតពិនិត្យដំបូង៕​ ​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top