បរទេស៖ នៅក្នុងមតិកាមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតជាភាសាអង់គ្លេស របស់ប៉ាគិស្ថាន កាលពីពេលថ្មីៗនេះ បានសរសេរថា សហរដ្ឋអាមេរិក គឺជាអ្នកដែលបានប្លន់យកស្ថេរភាព ព្រមទាំងភាពស្ងប់ស្ងាត់ នៅក្នុងប្រទេសអាហ្កានីស្ថាន ព្រមទាំងបានធ្វើឲ្យមាន ការបែកបាក់គ្រួសារអាហ្គានីស្ថាន រាប់ពាន់គ្រួសារអស់រយៈពេល ២០ឆ្នាំចុងក្រោយនេះ។

នៅក្នុងមតិកា ដែលត្រូវបានដាក់ចំណងជើងថា តើជីវិតរបស់ពលរដ្ឋអាហ្គានីស្ថាន មានតម្លៃប៉ុណ្ណោះឬ What is an Afghan Life Worth? បានសរសេររៀបរាប់ទៀតដែរថា សង្គ្រាមនៅអាហ្គានីស្ថានអ្នកដែលចាញ់ គឺជាពលរដ្ឋអាហ្គានីស្ថាន ដែលបានបាត់បង៉ជីវិត ដោយឡែកអ្នកដែលឈ្នះតែម្នាក់ឯងគត់នោះ គឺវិស័យយោធារបស់អាមេរិក។
មតិកានេះក៏បានលើកឡើងដែរ អំពីរបៀបនៃក្រុមអ្នកនយោបាយ និងក្រុមអ្នកតាក់តែងច្បាប់របស់អាមេរិក ដែលបានប្រើប្រាស់ក្រុមហ៊ុនុឯកជន នៅក្នុងវិស័យយោធារបស់អាមេរិក ក្នុងការចិញ្ចឹមនិងបន្តជីវិតសង្គ្រាម របស់អាហ្គានីស្ថាន ឲ្យកាន់តែអូសបន្លាយពេលវេលា ដោយការកេងចំណេញទៅលើហិរញ្ញវត្ថុ និងធនធានរបស់ប្រទេសដទៃជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី
