អ៊ីស្លាម៉ាបាដ៖ក្រុមអ្នកតស៊ូមតិដោយសេរីកំពុងអំពាវនាវឲ្យអាជ្ញាធរប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រនេះឲ្យដោះលែងអ្នកកាសែតឯករាជ្យដោយគ្មានលក្ខខណ្ឌ និងលុបចោលការបិទផ្លូវរយៈពេលមួយខែនៃ X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពីមុនត្រូវបានគេស្គាល់ថា Twitter ។ អ្នកកាសែត Asad Ali Toor ដែលមានអ្នកតាមដានជិត ៣០០,០០០នាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងច្រើនជាង ១៦០,០០០ ជាវប៉ុស្តិ៍កិច្ចការនយោបាយ YouTube របស់លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៦ ខែកុម្ភៈដោយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធឬ FIA ។...
អ៊ីស្លាម៉ាបាដ៖ តុលាការប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះបានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Imran Khan និងភរិយា របស់លោកជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំនៅក្នុងសំណុំរឿង អំណោយក្រោមការចោទ ប្រកាន់ពីបទទទួលយក និងលក់អំណោយពី Toshakhana ដោយខុសច្បាប់។ Toshakhana គឺជាឃ្លាំងមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ដែលអំណោយ ដែលប្រគល់ទៅឱ្យមន្ត្រីរដ្ឋាភិបាល ពីមន្ត្រីបរទេសត្រូវបានរក្សាទុក ហើយបន្ទាប់មកលក់ទៅឱ្យមន្ត្រី ដែលបង់ភាគរយជាក់លាក់នៃចំនួន...
ប៉ាគីស្ថាន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Imran Khan បច្ចុប្បន្នកំពុង ជាប់ពន្ធនាគារ បានប្រើប្រាស់បញ្ញាសិប្បនិម្មិត“AI” ដើម្បីថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្ររបស់លោកដែលមានរយៈពេល ៤ នាទីត្រូវបានចាក់ផ្សាយ ក្នុងអំឡុងពេល ‘ការប្រមូលផ្តុំនិម្មិត’ ចូលរួមដោយមនុស្សជាង ៤.៥ លាននាក់នៅទូទាំង Facebook...
ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា លោក Imran Khan អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ត្រូវបានតុលាការកំពូល របស់ទីក្រុងឥស្លាម៉ាបាដ អនុញ្ញាត ឲ្យនៅក្រៅឃុំ នៅថ្ងៃសុក្រ បន្ទាប់ពីការចាប់ខ្លួន របស់គាត់ពីបទប្រព្រឹត្ត អំពើពុករលួយនៅក្នុងសប្តាហ៍នេះ បានបង្កឱ្យមានការប៉ះទង្គិចគ្នា...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាភាពយន្តហូលីវូដ និងមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ អ្នកនាង Angelina Jolie បានធ្វើទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ ដែលរងគ្រោះដោយទឹកជំនន់ ដ៏អាក្រក់បំផុតនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី 20...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ (UN) បានឲ្យដឹងកាលពីថ្ងៃអង្គារថា លទ្ធផលនៃគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញរបស់ប្រទេសប៉ាគីស្ថាន កំពុងបន្តប៉ះពាល់ដល់ពលរដ្ឋជាង៣៣លាននាក់ បូករួមទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ។ លោកស្រី Indrika Ratwatte នាយកការិយាល័យប្រចាំតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានប្រាប់សន្និសីទសារព័ត៌មាននៅទីនេះថា...
ប៉ាគីស្ថាន ៖ រដ្ឋមន្ត្រីបម្រែបម្រួល អាកាសធាតុប៉ាគីស្ថាន និយាយថា ប្រទេសនេះស្ថិតក្នុងកម្រិត លើសកម្រិតអតិបរមា ខណៈខ្លួនព្យាយាម បង្កើនកិច្ចខិតខំប្រឹងប្រែង សង្គ្រោះបន្ទាប់ពីគ្រោះទឹកជំនន់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ទឹកជំនន់បានប៉ះពាល់ដល់ មនុស្សជាង៣៣លាននាក់ ឬ ម្នាក់ក្នុងចំណោមប្រជាជន ប៉ាគីស្ថាន៧នាក់ ។ វាលស្រែជុំវិញតំបន់ទីក្រុង កណ្តាលបាន បាត់នៅក្រោមទឹកពណ៌បៃតងខ្មៅងងឹត...
បរទេស៖ នៅក្នុងមតិកាមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតជាភាសាអង់គ្លេស របស់ប៉ាគិស្ថាន កាលពីពេលថ្មីៗនេះ បានសរសេរថា សហរដ្ឋអាមេរិក គឺជាអ្នកដែលបានប្លន់យកស្ថេរភាព ព្រមទាំងភាពស្ងប់ស្ងាត់ នៅក្នុងប្រទេសអាហ្កានីស្ថាន ព្រមទាំងបានធ្វើឲ្យមាន ការបែកបាក់គ្រួសារអាហ្គានីស្ថាន រាប់ពាន់គ្រួសារអស់រយៈពេល ២០ឆ្នាំចុងក្រោយនេះ។ នៅក្នុងមតិកា ដែលត្រូវបានដាក់ចំណងជើងថា តើជីវិតរបស់ពលរដ្ឋអាហ្គានីស្ថាន មានតម្លៃប៉ុណ្ណោះឬ What is an...
បរទេស ៖ តារាសម្តែងស្រីរបស់ប្រទេសប៉ាគីស្ថាននាង Veena Malik បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាងបានធ្វើការកត់ សម្គាល់អំពីការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងជម្លោះ រវាងប្រទេសអ៊ីស្រាអែល និងហ្គាហ្សា ដែលបានឆក់យកអាយុជីវិតបុរសស្ត្រី និងកុមារនៃភាគីទាំង សងខាង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ...
ប្រវត្តិសាស្ត្រ: នាថ្ងៃទី២ ខែឧសភា កាលពីក្នុងឆ្នាំ២០១១ អូសាម៉ាប៊ិនឡាដេន ដែលជាមេក្លោងនៅពីក្រោយ ការវាយប្រហារភេវរកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិកត្រូវបានសម្លាប់ ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងការវាយឆ្មក់លើកន្លែង លាក់ខ្លួនមួយនៅប្រទេសប៉ាគីស្ថាន។ មេដឹកនាំអាល់កៃដា ដែលមានអាយុ៥៤ឆ្នាំ ដ៏ល្បីល្បាញដែលជាបណ្តាញភេរវករ នៃក្រុមជ្រុលនិយមឥស្លាមបានក្លាយជា គោលដៅនៃការប្រមាញ់អន្ដរជាតិ ជិតមួយទសវត្សរ៍។ ប្រតិបត្តិការវាយឆ្មក់ បានចាប់ផ្ដើមនៅវេលាម៉ោង ១ព្រឹកម៉ោងក្នុងស្រុក...