ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ស៊ើបអង្កេតលើសកម្មភាព ជីវយោធារបស់ខ្លួន ដោយបើកចំហ តម្លាភាព និងទំនួលខុសត្រូវ

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះស្រាយការស៊ើបអង្កេត លើសកម្មភាពជីវយោធារបស់ខ្លួន ដោយបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដោយសារវាពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទកាសែត ជាប្រចាំក្នុងទីក្រុងប៉េកាំង ដោយបានរិះគន់អាមេរិក ចំពោះសកម្មភាពជីវយោធាសម្ងាត់ នេះបើយោងតាមការចុះផ្សាយ​ ​របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan បានកត់សម្គាល់ថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលរារាំងការចរចា លើពិធីសារផ្ទៀងផ្ទាត់ ចំពោះអនុសញ្ញាអាវុធជីវសាស្ត្រ (BWC) ហើយសកម្មភាពជីវយោធារបស់ខ្លួន បានទាក់ទាញចំណាប់អារម្មណ៍ អន្តរជាតិឥតឈប់ឈរ។

លោក Tan បានបន្ដថា “សហរដ្ឋអាមេរិក មានបន្ទប់ពិសោធន៍ជីវគីមី នៅបរទេសជាង 200 ហើយសកម្មភាពស្រអាប់របស់ពួកគេ បានបង្កឱ្យមានការសង្ស័យ និងការតវ៉ាយ៉ាងទូលំទូលាយ” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោម BWC និងផ្តល់ព័ត៌មានលម្អិត អំពីសកម្មភាពជីវយោធា ទាំងក្នុងប្រទេស និងក្រៅប្រទេស៕ ដោយ ឈូក បូរ៉ា

Most Popular

To Top