បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបវិញ ចំពោះទង្វើនានាដែលប្រទេសអ៊ីរ៉ង់ បានធ្វើប្រឆាំងនឹងការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិកនានា រួមមានទាំងការវាយប្រហារ ដោយកូនដ្រូនផងដែរ។

នៅក្នុងសន្និសីទកាសែតមួយ ក្រោយជំនួបកំពូល G20 លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ចំពោះបញ្ហានៃរបៀប ដែលយើងនឹងឆ្លើយតប ចំពោះទង្វើពួកគេដែលប្រឆាំង នឹងការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិក មិនថាពួកវាជាការវាយប្រហារ ដោយកូនដ្រូន ឬក៏អ្វីផ្សេងទៀតនោះទេ គឺយើងនឹងធ្វើការឆ្លើយតបវិញ”។
ការថ្លែងបែបនេះ របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចពិភាក្សា សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជុំវិញការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឡើងវិញ បានជាប់គាំងអស់ រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ជាប់ឆ្នោតក្នុងខែមិថុនាមក។
គួរបញ្ជាក់ថា កងកម្លាំងអាមេរិកនិងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ជារឿយៗតែងតែរងការវាយប្រហារ ដោយមីស៊ីលនិងកូនដ្រូន ដែលអះអាងទទួលខុសត្រូវ ដោយក្រុមដែលអាមេរិកនិយាយថា ជាកងកម្លាំងជីវពលប្រដាប់អាវុធគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង
