ព័ត៌មានអន្តរជាតិ

យន្តហោះទំលាក់គ្រាប់បែក អាមេរិក B-1B ហោះហើរពីលើ តំបន់មជ្ឈឹមបូព៍ា ខណៈកំពុងតានតឹង ជាមួយនឹងអ៊ឺរ៉ង់

បរទេស៖ កងកម្លាំងយោធាទ័ពអាកាស របស់អាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថាយន្តហោះទំលាក់គ្រាប់បែក ធន់ធំរបស់ខ្លួន B-1B បានធ្វើដំណើរឃ្លាំមើល សន្តិសុខក្នុងតំបន់មជ្ឈឹមបូព៍ា ដែលមានរួមទាំងប្រទេសសម្ព័ន្ធមិត្ត ដូចជាអ៊ីស្រាអ៊ែលផងដែរ ខណៈដែលកំពុងមានភាពតានតឹងខ្លាំង ជាមួយនឹងប្រទេសអ៊ីរ៉ង់។

B-1B Lancer Boomber ក៏បានធ្វើដំណើរហោះពីលើ ច្រកសមុទ្រ Hormuz ផងដែរកាលពីថ្ងៃសៅរ៍ និងហោះពីលើឈូងសមុទ្រក្រហម ក្បែរទៅនឹងប្រទេសអេហ្ស៊ីប ដោយក្នុងនោះក៏មានការហែហម ដោយយន្តហោះចម្បាំង របស់ប្រទេសបារ៉ែន ប្រទេសអេហ្ស៊ីប ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតប ណាមួយពិសំណាក់សារព័ត៌មាន ក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់ នៅឡើយទេ ចំពោះសកម្មភាពនេះ ព្រមទាំងបេសកជនពិសេស របស់អ៊ីរ៉ង់នៅអង្គការ សហប្រជាជាតិផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top