បច្ចេកវិទ្យា

B-21 ចំនួន៥គ្រឿងទៀត របស់អាមេរិក កំពុងស្ថិតនៅក្នុង ដំណាក់កាលផលិត

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើការប្រកាសថា កងកម្លាំងទ័ពអាកាសអាមេរិក មកដល់ពេលនេះ នៅសល់យន្តហោះទំលាក់គ្រាប់បែក បច្ចេកវិទ្យាចុងក្រោយ B-21 រហូតទៅដល់៥គ្រឿងទៀត ដែលកំពុងស្ថិតនៅក្នុង ដំណើរការផលិតនៅឡើយ។

ក្រុមហ៊ុនដែលកំពុងទទួលរ៉ាប់រង ទៅលើការផលិតយន្តហោះ B-21 Raider Bombers នេះគឺ Northrop Grumman ជាមួយនឹងរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ California។

កាលពីពេលកន្លងមក កងកម្លាំងទ័ពអាកាសអាមេរិក ធ្លាប់បានទទួលស្គាល់ត្រឹមតែ ថាយន្តហោះ B-21 ចំនួន២គ្រឿងប៉ុណ្ណោះ ដែលប្រើប្រាស់សម្រាប់ធ្វើតេស្ត កំពុងស្ថិតនៅក្នុងផលិតកម្ម ហើយបញ្ជាក់ថាខ្លួន នឹងពន្លឿននៃការហោះហើរដំបូង នៅក្នុងឆ្នាំ២០២២ខាងមុខ។

គួរឲ្យដឹងដែរថា តាមផែនការកងទ័ពអាកាសអាមេរិក នឹងធ្វើការបញ្ជាទិញយន្តហោះ ទំលាក់គ្រាប់បែកដ៏អស្ចារ្យ B-21 នេះរហូតទៅដល់១០០គ្រឿង ហើយវានឹងអាចមានវត្តមានគ្រប់គ្រាន់ នៅក្នុងឆ្នាំ២០២៥ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top