ព័ត៌មានអន្តរជាតិ

លោកស្រី Whistleblower រិះគន់យ៉ាងខ្លាំង ចំពោះការប្តូរ ម៉ាកយីហោ Meta របស់ Facebook

LISBON ៖ លោកស្រី Whistleblower Frances Haugen បានចេញការរិះគន់យ៉ាងខ្លាំង ចំពោះយីហោ “Meta” របស់ Facebook កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ក្រុមហ៊ុន ម្តងទៀតថា បានផ្តល់អាទិភាព ដល់ការពង្រីកលើសុវត្ថិភាព របស់មនុស្ស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អតីតវិស្វករ Facebook ដែលបានបែកធ្លាយឯកសារផ្ទៃក្នុង បង្កឲ្យមានការរិះគន់ជាច្រើន សប្តាហ៍លើបណ្តាញទំនាក់ទំនង សង្គមយក្សនោះ ក៏បានអំពាវនាវឲ្យប្រធាន និងនាយកប្រតិបត្តិ លោក Mark Zuckerberg ចុះចេញពីដំណែងផងដែរ ។ ថ្លែងនៅក្នុងសន្និសិទបច្ចេកវិទ្យា Web Summit នៅទីក្រុង Lisbon លោកស្រី Haugen បាននិយាយថា វាមិនអាចយល់បានចំពោះ Facebook កំពុងធ្វើឲ្យមានមហិច្ឆតា របស់ខ្លួនក្នុងការអភិវឌ្ឍន៍ “Metaverse” ជាកំណែការពិតជាក់ស្តែង នៃប្រព័ន្ធអ៊ីនធើណេត ជាជាងផ្តោតលើការដោះស្រាយ បញ្ហាដែលមានស្រាប់ ។

លោកស្រីបានប្រាប់ទស្សនិកជន រាប់ម៉ឺននាក់ នៅក្នុងរដ្ឋធានីព័រទុយហ្គាល់ថា ម្តងហើយម្តងទៀត Facebook ជ្រើសរើសការពង្រីក នៅក្នុងតំបន់ថ្មី លើការបន្តការចុះចត លើអ្វីដែលពួកគេបានធ្វើរួចហើយ ។ ជំនួសឲ្យការវិនិយោគ សម្រាប់ការធ្វើឲ្យប្រាកដថា វេទិការបស់ពួកគេគឺ ជាកម្រិតអប្បបរមា នៃសុវត្ថិភាព ពួកគេហៀបនឹងវិនិយោគវិស្វករចំនួន ១០,០០០ នាក់នៅក្នុងវីដេអូហ្គេម ។

Facebook កាលពីខែមុនបានប្រកាស ថា ខ្លួននឹងជួលបុគ្គលិកថ្មី ចំនួន ១០,០០០ នាក់នៅអឺរ៉ុប រយៈពេល ៥ ឆ្នាំ ខាងមុខក្នុងការដេញថ្លៃរបស់ខ្លួន ដើម្បីបង្កើត Metaverse នឹងប្រើប្រាស់ការនិម្មិតពិត ដើម្បីបង្កើតបទពិសោធន៍ តាមអ៊ីនធើណិត ដូចជាការជជែក ជាមួយមិត្តភ័ក្តិ ឬចូលរួមការប្រគុំតន្ត្រីជាដើម ។

ក្រុមហ៊ុនកាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួនកំពុងផ្លាស់ប្តូរឈ្មោះ ក្រុមហ៊ុនមេរបស់ Facebook ទៅជា “Meta” ដើម្បីបង្ហាញពីការផ្លាស់ប្តូរ នៅក្នុងការផ្តោតអារម្មណ៍ ។ អ្នករិះគន់បានមើល ងាយម៉ាក យីហោឡើងវិញថា ជាការប៉ុនប៉ងធ្វើឲ្យមាន ការរំខានពីការបាក់បែក នៃវិវរណៈដែលខូចខាតចេញពីឯកសារលេចធ្លាយ របស់ Haugen ៕ដោយ៖លី ភីលីព

Most Popular

To Top