ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ព្រមាន ៖ ទឹកកកជាង៣,៥ ពាន់ពាន់លានតោន បាត់ក្នុងទសវត្សរ៍ កន្លងមកបង្កើនកម្រិត ទឹកសមុទ្រទូទាំងពិភពលោក ជាសកល មួយសង់ទីម៉ែត្រ

អង់គ្លេស ៖ យោងតាមការសិក្សាថ្មីមួយ ដែលបានរកឃើញថា ការរលាយ នៃផ្ទាំង ទឹកកក Greenland ប្រហែល៣,៥ពាន់ពាន់លានតោន បានបាត់បង់រយៈពេលមួយ ក្នុងទសវត្សរ៍កន្លងមកនេះ កំពុងរលាយក្នុងល្បឿន ដ៏លឿន បង្កើនហានិភ័យ ទឹកជំនន់ទូទាំងពិភពលោក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកវិទ្យា សាស្ត្រ មួយក្រុម ដែលដឹកនាំដោយអ្នកនៅ សាកលវិទ្យាល័យ Leeds បានកំណត់ថា ការរលាយ បានបង្កើន កម្រិតទឹក សមុទ្រនៅទូទាំងពិភពលោក ដោយមួយសង់ទីម៉ែត្រ ដោយប្រើទិន្នន័យ ផ្កាយរណប នៃផ្ទាំងទឹកកកដ៏ធំ ។ មួយភាគបី នៃការកើនឡើង នេះបានកើតឡើង នៅរដូវក្តៅពីរប៉ុណ្ណោះ គឺឆ្នាំ ២០១២ និង២០១៩ នៅពេលអាកាសធាតុក្តៅខ្លាំង បាននាំឲ្យមានកម្រិតបំបែក កំណត់ត្រានៃការរលាយទឹកកក មិនត្រូវបានគេសង្កេត ឃើញក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ។

ក្នុងអំឡុងពេលរដូវក្តៅនេះ ខ្យល់ក្តៅបានធ្វើដំណើរ ឆ្លងកាត់គែមផ្ទាំងទឹកកក ជាច្រើនជាកន្លែង រវាងទឹកកក និងផ្ទាំងទឹកកក ដែលនាំឲ្យមានការកើនឡើង នៃការរលាយលើផ្ទៃ ។ រូបភាពពីផ្កាយរណប ទើបថតបានថ្មីៗ បានបង្ហាញថា ការរលាយទឹកកក ប្រែប្រួល យ៉ាងខ្លាំងអាស្រ័យ លើរដូវកាល ហើយវាត្រូវបានបង្កឡើង យ៉ាងខ្លាំងដោយរលកកម្ដៅ ដែលហូរជុំវិញ Greenland ៕ដោយ៖លី ភីលីព

Most Popular

To Top