ព័ត៌មានអន្តរជាតិ

អំពើហិង្សា ដោយអាវុធ នៅក្នុងប្រទេស អាមេរិក ធ្វើឲ្យខាតបង់ប្រាក់ រហូតទៅដល់ជាង ២៨០ពាន់លានដុល្លារ

វ៉ាស៊ិនតោន ៖ យោងតាមការចេញផ្សាយ របស់កាសែត ABC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា បញ្ហាអំពើហិង្សា ដែលកើតឡើងដោយសារតែអាវុធនៅក្នុងប្រទេស អាមេរិក បានបណ្តាលឲ្យប្រទេសនេះ ខាតបង់ជាទឹកប្រាក់ រហូតទៅដល់ជាង២៨០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

ប្រភពដដែលបានសរសេរទៀតថា ចាប់រាប់ពីវិក័យប័ត្រ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ រហូតទៅដល់ការបាត់បង់ប្រាក់ខែ និងការបាត់បង់ផលិតកម្មផងដែរអំពើហិង្សា នៅក្នុងប្រទេសអាមេរិក បានធ្វើឲ្យសេដ្ឋកិច្ចជាតិខាតបង់ប្រាក់ រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ។

ការស្រាវជ្រាវ ដែលបានធ្វើឡើង ដោយក្រុមកិច្ចការងារចាត់តាំង ដោយរដ្ឋាភិបាលតាមរយ់ការប្រមូល យកទិន្នន័យពាក់ព័ន្ធទាំងអស់ មកបូកបញ្ចូលគ្នាហើយក្នុងនោះ ក៏បានរកឃើញដែរថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះមនុស្សដែលបានបាត់ជីវិត ដោយសារអំពើហិង្សានេះ មានចំនួន រហូតទៅដល់១៩៤ ០០០នាក់ឬជាប្រចាំ ឆ្នាំប្រមាណជា៣៩ ០០០នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top