បរទេស ៖ យោធាអាមេរិក បានចាត់ឲ្យក្រុមហ៊ុន ថាមពល General Atomics និងក្រុមហ៊ុន Boeing សហការគ្នាបង្កើត ឡាស៊ែរ សម្រាប់យោធា ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចសន្យានេះ ត្រូវបានចេញដោយ ការិយាល័យសមត្ថភាព និងបច្ចេកវិទ្យាសំខាន់ៗ របស់កងទ័ពសហរដ្ឋអាមេរិក (RCCTO) ដោយមានគោលបំណងថា ការបង្ហាញ នៃការរចនាប្រព័ន្ធអាវុធ ឡាស៊ែរកម្រិតខ្ពស់ 300kW-class Solid-state Distributed Gain High Energy Weapon Weapon នឹងជាលទ្ធផល នៅពេលចុងក្រោយ ។
ក្រុមហ៊ុន General Atomics នឹងទទួលខុសត្រូវក្នុង ការអភិវឌ្ឍន៍ឡាស៊ែរ ខណៈដែលក្រុមហ៊ុន Boeing នឹងស្វែងរកការរួមបញ្ចូលការ ពន្យល់ទៅនឹងឡាស៊ែរ 300 kW-class distribution gain ។
លោក Scott Forney ប្រធានក្រុមហ៊ុន General Atomics បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “គំរូប្រព័ន្ធរងអាវុធ ឡាស៊ែរ ដែលមាន ថាមពលខ្ពស់ និងបង្រួម ដែល GA-EMS នឹងចែកចាយក្រោមកិច្ចសន្យានេះ នឹងបង្កើតទិន្នផលដ៏ខ្លាំងក្លា ជាងអ្វីដែលមាន រហូតមកដល់បច្ចុប្បន្ន” ។
សូមជម្រាបថា ក្នុងឆ្នាំ 2014 កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធឡាស៊ែរ 30 kW ហើយកាលពីឆ្នាំមុនពួកគេ បានបង្ហាញពីប្រព័ន្ធ 150 kW ។ ប្រព័ន្ធឡាស៊ែរ 300 kW នឹងតំណាងឱ្យការ លោតផ្លោះដ៏ធំមួយនៅក្នុងបច្ចេកវិទ្យា ហើយត្រូវបានគេចាត់ទុកថា ចាំបាច់ ដើម្បីរក្សាល្បឿនជាមួយនឹង ប្រព័ន្ធមីស៊ីលលឿនជាងសំឡេង ដែលកំពុងតែអភិវឌ្ឍយ៉ាងឆាប់ រហ័សរបស់ប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា