ព័ត៌មានអន្តរជាតិ

រថយន្តដឹកសាំង បុកជាមួយរថយន្ត ដឹកទំនិញ ហូរប្រេងឆេះអ្នកឈរមើល ស្លាប់ជិត១០០នាក់ នៅសៀរ៉ា ឡេអូន

BBC ៖ យ៉ាងហោចណាស់ មនុស្ស ៩៨ នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះដ៏ធំមួយ នៅពេលដែលរថយន្តដឹកប្រេង បានបុកជាមួយឡាន ដឹកទំនិញនៅក្នុង រដ្ឋធានី Freetown ក្នុងប្រទេស សៀរ៉ា ឡេអូន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រេងសាំងបានហៀរ ចេញមុននឹងភ្លើងឆេះ ហើយភ្លើងបានឆាបឆេះ អ្នកឈរមើល និងរថយន្ត នៅចំណុចប្រសព្វដ៏មមាញឹក ។

វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានបង្ហាញ ពីសាកសពឆេះយ៉ាងធ្ងន់ធ្ងរ នៅតាមដងផ្លូវជុំវិញរថយន្តដឹកប្រេង ។

បន្ទាប់ពីបានទៅមើលកន្លែង កើតហេតុ អនុប្រធានាធិបតីលោក Mohamed Juldeh Jalloh បាននិយាយថា វាជា “គ្រោះមហន្តរាយជាតិ”។ លោកថា អ្នករបួសនឹងទទួលបានការ ព្យាបាលជំងឺមិនគិតថ្លៃ។

អភិបាលក្រុង Freetown លោក Yvonne Aki-Sawyerr បានពណ៌នាថា បានឃើញរូបថត “គួរឱ្យឈឺចាប់” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top