បរទេស៖ វែបសាយ Washington Examiner បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋតិចសាស់ បានអំពាវនាវឱ្យសេតវិមានដើម្បីស្វែងរកនរណាម្នាក់ដើម្បីជំនួសអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជា អ្នកទទួលបន្ទុកបញ្ហា “ព្រំដែន” ដូច្នេះពួកគេអាចដោះស្រាយវិបត្តិជនចំណាកស្រុក ជាចុងក្រោយបាន។
យោងសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បើយោងតាមលោក Henry Cuellar អ្នកតំណាងនៃសង្កាត់ទី 28 នៃរដ្ឋតិចសាស់ គាត់ចង់ “ផ្លាស់ប្តូរពីអនុប្រធានដើម្បីនិយាយថា ‘OK តោះធ្វើការជាមួយឯកអគ្គរដ្ឋទូត ហើយយើងធ្វើការជាមួយក្រសួងការបរទេស យើងធ្វើការជាមួយក្រសួងរមាតុភូមិ” ។
លោកថា «ខ្ញុំគិតថា នោះជាវិធីដើម្បីដោះស្រាយ ប៉ុន្តែខ្ញុំដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានផ្តោតការយកចិត្តទុកដាក់ច្រើនលើអនុប្រធានាធិបតី ប៉ុន្តែដោយការគោរពដ៏ខ្ពង់ខ្ពស់ លោកស្រីត្រូវបានគេផ្តល់ងារនោះ។ ខ្ញុំមិនគិតថា លោកស្រីទទួលការគោរពដោយអស់ពីចិត្តនោះទេ។ ដាក់ការខិតខំប្រឹងប្រែងនៅទីនោះ… យើងត្រូវមើលមនុស្សផ្សេងទៀតដែលមានជំនាញលើរឿងនោះ»។
សូមជម្រាបថា ចាប់តាំងពីការតែងតាំងលោកស្រី Kamala Harris ជាអ្នកទទួលបន្ទុកបញ្ហា “ព្រំដែន” នៅក្នុងខែមីនា មក គឺ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានរិះគន់យ៉ាងខ្លាំងដោយគូប្រជែងនយោបាយចំពោះការកើនឡើងនៃអន្តោប្រវេសន៍ដែលមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួលៈ ណៃ តុលា