ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស សន្យាបន្តការគាំទ្រដល់អ៊ុយក្រែន

បរទេស៖ នៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានថ្លែងថាប្រទេសអង់គ្លេសគឺនៅតែមាន ជំហជានិច្ចក្នុងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងមានភាពតាន តឹងតាមព្រំដែនជាមួយនឹងរុស្សី។

លោក Wallace បានបន្តទៀតថាអង់គ្លេសនឹងឈរកៀក ស្មាគ្នាជាមួយនឹងពលរដ្ឋអ៊ុយក្រែន ដើម្បីអាចបន្តការគាំទ្ររយៈពេលវែងរវាងគ្នា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទាំង ពីរបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដំណើរការគម្រោងរួមគ្នាអភិវឌ្ឍសមត្ថភាពទៅលើកងកម្លាំង ជើងទឹកអង់គ្លេសនិងអ៊ុយក្រែន។

កិច្ចព្រមព្រៀងយោធានេះ ក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងតែប៉ុន្មាន ខែប៉ុណ្ណោះបន្ទាប៉ពីរដ្ឋាភិបាលអ៊ុយក្រែន បានចុះហត្ថលេខាជាមួយ នឹងសហរដ្ឋអាមេរិកអង់គ្លេស និងក្រុមហ៊ុនតំណាងឯកជនរបស់អង់គ្លេស ក្នុងការ បង្កើនប្រសិទ្ធភាព ជូនទៅដល់កងកម្លាំងជើងទឹករបស់អ៊ុយក្រែន។

គួរឲ្យដឹងដែរថាលោក Wallace បានធ្វើដំណើរមកដល់ទីក្រុង Kiev កាលពីថ្ងៃអង្គារម្សិលមិញសម្រាប់ ដំណើរទស្សនកិច្ចរយៈ ពេលមួយថ្ងៃហើយអំឡូង ពេលនេះលោកក៏នឹងត្រូវជួបជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top