ញ៉ូដេលី ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ត្រូវបានបាត់បង់ជីវិត និងរាប់ពាន់នាក់ ត្រូវបាន ជម្លៀស ខ្លួនចេញ បន្ទាប់ពីគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរបានកើតឡើង នៅក្នុងរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ។
ភ្លៀងធ្លាក់ខ្លាំងជាប់គ្នា រយៈពេល១សប្តាហ៍ បណ្តាលឱ្យមានគ្រោះទឹកជំនន់កើតឡើង ។ ភូមិជាច្រើនត្រូវទឹកហូរ កាត់ផ្តាច់ពីផ្លូវហាយវេស៏ ដែលបង្កការ លំបាកដល់អាជ្ញាធរ ក្នុងការបញ្ជូនការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងបំពេញបេសកកម្ម ជួយសង្គ្រោះ ។
មន្ត្រីមកពីកងទ័ពជើងទឹក និងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បាននឹងកំពុងទម្លាក់ អាហារ និងទឹកនៅតាមភូមិ និងទីប្រជុំជនដែលត្រូវបាន កាត់ផ្តាច់ដោយគ្រោះទឹកជំនន់ ។ ពួកគេក៏បាននឹងកំពុង ជួយសង្គ្រោះប្រជាជនពីតំបន់ទំនាប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា