ព័ត៌មានអន្តរជាតិ

ប្រទេសចិន បាញ់បង្ហោះផ្កាយរណបថ្មី សម្រាប់អង្កេតផែនដី

JIUQUAN ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប សង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្ករណប Jiuquan នៅភាគពាយព្យប្រទេសចិន នៅថ្ងៃអង្គារនេះ ។

ផ្កាយរណប Gaofen-3 02 ត្រូវ បានបាញ់បង្ហោះ ដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧:៤៥ ព្រឹក (ម៉ោងនៅទីក្រុង ប៉េកាំង) ហើយបានចូលទៅ ក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី ៣៩៨សម្រាប់រ៉ុក្កែតនាវាផ្ទុកយន្តហោះស៊េរី Long March ៕

Most Popular

To Top