បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាស្ត្រីជនជាតិហ្វីលីពីនដែលកើតក្នុងសម័យទសវត្សទី១៩ តែម្នាក់គត់មានឈ្មោះថា
Francisca Susanoបានបាត់បង់ជីវិត ហើយនៅក្នុងខែនេះក្នុងវ័យ១២៤ឆ្នាំ។
លោកយាយ Susano ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀតដែរថា Lola Iska បានបាត់បង់ជីវិតនៅវេលាម៉ោងប្រមាណជា៦និង៤៥នាទីយប់កាលពីថ្ងៃទី២២ខែវិច្ឆិកា
ក្នុងតំបន់ Negros Occidental ប្រទេសហ្វីលីពីន។
យោងតាមការចេញផ្សាយរបស់ CNN ស្ត្រីជនជាតិហ្វីលីពីនរូបនេះកើតកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ១៨៩៧គឺជាឆ្នាំដែលហ្វីលីពីនបានទទួលឯករាជ្យពីអាណានិគមនិយមរបស់ប្រទេសអេស្បាញ។
អជ្ញាធរក្នុងតំបន់ទើបតែបានប្រកាសដំបូងអំពីការបាត់បង់ជីវិតរបស់លោកយាយ Susano នៅលើទំព័រហ្វេសប៊ុកដោយបញ្ជាក់ថាវាគឺជាក្តីសោកសៅបំផុតចំពោះពលរដ្ឋក្នុងប្រទេស
នៅក្រោយទទួលបានព័ត៌មានមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី