ព័ត៌មានអន្តរជាតិ

ពពួកផ្សិតប៉ារ៉ាស៊ីត ដ៏គួរឲ្យខ្លាចមួយប្រភេទ ប្រែក្លាយរុយទៅជា Zombie ដោយបញ្ចេញនូវថ្នាំ សម្រើបគីមី ដ៏មានឥទ្ធិពល

ដាណឺម៉ាក ៖ ការសិក្សាថ្មីមួយបង្ហាញថា ផ្សិត Zombie ដ៏គួរឲ្យភ័យខ្លាចប្រែក្លាយ សត្វល្អិត ទៅជាសាកសពខ្មោចឆៅ ដោយសារតែប៉ារ៉ាស៊ីតស៊ីរុយ ញីពីខាងក្នុងចេញមកក្រៅមុន នឹងផ្សំថ្នាំសម្រើប ដ៏មានឥទ្ធិពល លើកទឹកចិត្តបុរស ឲ្យរួមភេទជាមួយសាកសព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសដាណឺម៉ាកបានរកឃើញថា ប្រភេទផ្សិត Entomophthora muscae បញ្ចេញសារធាតុផ្សំដ៏ខ្លាំងក្លា នៃផ្សិតនៅពេលដែលវាឆ្លង ដល់សត្វរុយញីនៅចាំសម្រុក ។
សត្វរុយឈ្មោល មានសុខភាពល្អឆ្លើយ តបទៅនឹងការលាយបញ្ចូលគ្នា ដ៏គួរឲ្យចាប់អារម្មណ៍ នៃសមាសធាតុគីមី ដោយការផ្សាភ្ជាប់ជា មួយខ្មោចឆៅញី ដែលងាប់ ដើម្បីធានាការរីករាលដាលនៃផ្សិត ។

បន្ទាប់ពីមេរោគ E. muscae ឆ្លងទៅរុយញីចាំសម្រុក វាជ្រាបចូលទៅក្នុងស្បែក របស់ពួកគេលូតលាស់លម្អង រុក្ខជាតិពាសពេញ រាងកាយរបស់ពួកគេ រំលាយពោះវៀន និងសម្លាប់ពួកវាក្នុង រយៈពេល ៥ទៅ ៧ ថ្ងៃ ។ ផ្សិតនេះឆ្លងទាំងសត្វរុយចាំសម្រុកឈ្មោល និងញី ប៉ុន្តែការសិក្សាថ្មីដឹកនាំ ដោយអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Copenhagen បានផ្តោតលើឥទ្ធិពល នៃការឆ្លងមេរោគស្ត្រី ដើម្បីទាក់ទាញ សត្វរុយឈ្មោល៕

Most Popular

To Top