ព័ត៌មានអន្តរជាតិ

Samsung Heavy សហការជាមួយ Microsoft សម្រាប់ការធ្វើឌីជីថល នៃកន្លែងផលិតនាវា

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung Heavy Industries Co បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Microsoft Korea ដើម្បីសហការលើការធ្វើឌីជីថល នៃកន្លែងផលិតកប៉ាល់ របស់ខ្លួន ។

ក្រុមហ៊ុន Samsung Heavy បាននិយាយថា ខ្លួនគ្រោងនឹងបង្កើតប្រព័ន្ធ កិច្ចសហប្រតិបត្តិការ ក្នុងចំណោមវិស័យផលិតកប៉ាល់ នីមួយៗ នៅកន្លែងផលិត កប៉ាល់របស់ខ្លួន ដោយប្រើប្រាស់សេវាកម្ម Cloud computing Azure Artificial Intelligence កម្មវិធីជជែកជាក្រុម និងបច្ចេកវិទ្យា Metaverse នឹងត្រូវបានផ្តល់ដោយ Microsoft ក្រោមកិច្ចព្រមព្រៀងនេះ ។

ក្រុមហ៊ុន Samsung Heavy បាននិយាយថា កិច្ចព្រមព្រៀងចុងក្រោយបំផុត នឹងពន្លឿនការធ្វើឌីជីថល នៃកន្លែងផលិតកប៉ាល់របស់ខ្លួន ដែលខ្លួនបាននិងកំពុងជំរុញ ចាប់តាំង ពីឆ្នាំ២០១៩មក ៕ដោយ៖លី ភីលីព

Most Popular

To Top