ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក ចេញបញ្ជា ឲ្យធ្វើត្រួតពិនិត្យឡើងវិញ ចំពោះព្រឹត្តិការណ៍ វាយប្រហារ តាមអាកាសកាលពីឆ្នាំ២០១៩ លើប្រទេសស៊ីរី

បរទេស ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះត្រូវបាន CGTN បានចេញផ្សាយថា បានធ្វើការដាក់បញ្ជា ឲ្យមានការ ពិនិត្យឡើងវិញ ទាំងអស់ ចំពោះព្រឹត្តិការណ៍វាយប្រហារ តាមអាកាសមួយ ដែលធ្វើឡើង នៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៩ ដែលត្រូវបានគេសង្ស័យថា បានបណ្តាលឲ្យមាន ពលរដ្ឋស៊ីវិលចំនួន ដ៏ច្រើនមួយ។

អ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃដដែលនេះថា មេបញ្ជាការយោធា អាកាសអាមេរិក លោក Michael Garrett នឹងមានពេលវេលា៩០ថ្ងៃ ដើម្បីបញ្ចប់ការត្រួតពិនិត្យឡើងវិញ លើកនេះរួមមាន ទាំងរបាយការណ៍ អំពីការបាត់បង់ជីវិត ពលរដ្ឋស៊ីវិល ព្រមទាំងថា តើសកម្មភាពនេះពិតជា បានផ្ទុយទៅនឹងច្បាប់សង្គ្រាម ឬយ៉ាងណា ។

គួរឲ្យដឹងដែរកាលពីដើមខែវិច្ឆិកា កន្លង មកកាសែតញូវយ៉កថា បានធ្វើសេចក្តីរាយការណ៍មួយថា ការវាយប្រហារ តាមអាកាសដោយអាមេរិក នៅក្នុងទីក្រុង Baghuz ប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ បានធ្វើឲ្យបាត់បង់ជីវិត ពលរដ្ឋដ៏៏ច្រើនបំផុត យ៉ាងហោចណាស់ ប្រមាណជា៧០នាក់ ដែលក្នុងនោះសុទ្ធតែជាស្ត្រី និងកុមារ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top