ព័ត៌មានអន្តរជាតិ

COVID-19៖ ការសិក្សាថ្មីអំពាវនាវឲ្យអ្នកជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យឲ្យ ទទួលការស្កេនខួរក្បាលលឿនជាងមុន

អង់គ្លេស៖យោងតាមការសិក្សាថ្មីមួយជំរុញឲ្យមានការថតរូប ខួរក្បាលលឿនជាងមុនសម្រាប់ អ្នកជំងឺបាននិយាយថា អ្នកជំងឺប្រហែលម្នាក់ក្នុងចំណោមអ្នកជំងឺ ១០០នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមេរោគ COVID-19 វិវត្តន៍ទៅជាផលវិបាកនៃប្រព័ន្ធសរសៃប្រសាទ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


ជំងឺដាច់សរសៃឈាមខួរក្បាល និងការហូរឈាមក្នុងខួរក្បាល គឺជាផលវិបាកអាចបណ្តាលឲ្យស្លាប់បានផ្សារភ្ជាប់ទៅនឹងមេរោគ COVID-19 ដែលត្រូវបានពិពណ៌នាថា ជាការសិក្សាអន្តរជាតិពហុស្ថាប័ន ដ៏ធំបំផុតនៃប្រភេទរបស់វារហូតមកដល់បច្ចុប្បន្ន។ ការស្រាវជ្រាវនេះត្រូវបានបង្ហាញកាលថ្ងៃអង្គារនៅកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមវិទ្យុសកម្មនៃអាមេរិកខាងជើង (RSNA) ។


ផ្សាយផ្ទាល់ព័ត៌មានថ្មីៗអំពីមេរោគ COVID ពីចក្រភពអង់គ្លេស និងជុំវិញពិភពលោក។លោកសាស្ត្រាចារ្យ Scott Faro បាននិយាយថា ភាគច្រើនត្រូវបានសរសេរអំពីបញ្ហាសួតទាំងមូលទាក់ទងនឹង COVID-19 ប៉ុន្តែយើងមិននិយាយញឹកញាប់អំពីសរីរាង្គផ្សេងទៀតអាចរងផលប៉ះពាល់ឡើយ ។


អ្នកស្រាវជ្រាវនាំមុខបានព្រមានថា ការសិក្សារបស់យើងបង្ហាញថា ផលវិបាកនៃប្រព័ន្ធសរសៃប្រសាទតំណាងឲ្យមូលហេតុសំខាន់នៃជំងឺ និងការស្លាប់នៅក្នុងជំងឺរាតត្បាតដ៏សាហាវនេះ។ សាស្រ្តាចារ្យ Faro បានចាប់ផ្តើមការស៊ើបអង្កេតរបស់លោក បន្ទាប់ពីបានរកឃើញថា មានករណីតិចតួចប៉ុណ្ណោះដែលផ្តល់មូលដ្ឋានសម្រាប់ភាគច្រើននៃអក្សរសិល្ប៍មានស្រាបភាពស្មុគស្មាញនៃប្រព័ន្ធសរសៃប្រសាទកណ្តាលសម្រាបអ្នកជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យ៕

ដោយ៖លី ភីលីព

Most Popular

To Top