ព័ត៌មានអន្តរជាតិ

ពាក់ព័ន្ធច្រើននាក់! ឥណ្ឌា ប្រកាសរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ ទម្រង់ អូមីក្រុង ជាលើកដំបូង នៅក្នុងប្រទេស

ឥណ្ឌា បានប្រកាសអំពីការរកឃើញ ករណីដំបូងនៃវីរុសកូវីដទម្រង់ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia។

អ្នកវិជ្ជាមានវីរុសកូវីដទម្រង់ អូមីក្រុង ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេឃើញចំនួន២ករណី។ បើតាមការឱ្យដឹង ពីរដ្ឋមន្រ្តីសុខាភិបាល ករណីឆ្លងទី១ គឺជាបុរសអាយុ ៦៦ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង បានចំណាយពេល១សប្តាហ៍ នៅក្នុងប្រទេសឥណ្ឌា ហើយបានពាក់ព័ន្ធជាមួយ មនុស្ស ២៥០នាក់។ មនុស្ស ២៥០នាក់ នោះត្រូវបានធ្វើតេស្ត រកមេរោគកូវីដ ហើយលទ្ធផលចេញមក គឺមិនមានអ្នកវិជ្ជមាននោះទេ។ ចំណែក ករណីទី២ ឆ្លងលើបុរសអាយុ ៤៦ឆ្នាំ ជាជនជាតិឥណ្ឌា។

ពាក់ព័ន្ធនឹងបញ្ហារកឃើញ អ្នកវិជ្ជមានវីរុសកូវីដទម្រង់ អូមីក្រុង ប្រទេសនៅក្នុងទ្វីបអាសុីមួយនេះ មិនទាន់មានគម្រោង ដើម្បីផ្តល់ការចាក់វ៉ាក់សាំងដូសទី ៣ ឫ ដូសជំរុញទៅកាន់ ប្រជាជនរបស់ខ្លួននោះឡើយ៕ Source: Sabay

Most Popular

To Top