ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន GM បណ្តាក់ទុន សាងសង់រោងចក្រគីមី អាគុយ នៅអាមេរិកខាងជើង

DETROIT ៖ ដោយលើកឡើងពីការផ្គត់ផ្គង់ បន្ទះឈីប កុំព្យូរទ័រ រថយន្តឲ្យល្អប្រសើរឡើង ក្រុមហ៊ុន General Motors បានលើកឡើង ពីការណែនាំហិរញ្ញវត្ថុ របស់ខ្លួនដោយបាននិយាយថា ខ្លួនរំពឹងថា នឹងត្រឡប់ទៅអត្រា ផលិតកម្មធម្មតាវិញ នៅចុងឆ្នាំក្រោយ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ប្រធានផ្នែកហិរញ្ញវត្ថុលោក Paul Jacobson បានប្រាប់វិនិយោគិន នៅលើការជជែក ជានិម្មិតជាមួយ Credit Suisse ថា ក្រុមហ៊ុន បានមើលឃើញភាព ប្រសើរឡើងនៅត្រីមាសទី៤លើការចំណាយ និងបរិមាណលក់ ខណៈ តម្រូវការរថយន្ត របស់ខ្លួននៅតែខ្លាំង ។ ក្រុមហ៊ុនផលិត រថយន្តស្ទើរតែទាំងអស់ រួមទាំងក្រុមហ៊ុន GM ត្រូវបានរងផល ប៉ះពាល់ ដោយកង្វះខាតគ្រឿង អេឡិចត្រូនិកសកល ដែលបានចាប់ផ្តើម កាលពីចុងឆ្នាំមុន នៅពេលក្រុមហ៊ុន ផលិតបន្ទះឈីប បានផ្លាស់ប្តូរការផលិត ទៅជាគ្រឿង អេឡិចត្រូនិក បន្ទាប់ពីរោងចក្ររថយន្ត ត្រូវបានបិទដោយសារ ជំងឺរាតត្បាត ។

នៅពេលរោងចក្រផលិត រថយន្តត្រឡប់ មកវិញ អ្នកផលិតបន្ទះឈីប មិនបានផ្លាស់ប្តូរការផលិត ត្រឡប់ទៅបន្ទះឈីបស្វ័យប្រវត្តិវិញទេ ដែលខុសពីបន្ទះសៀគ្វី សម្រាប់កុំព្យូទ័រ និង ហ្គេម ត្រូវតែទប់ទល់នឹងសីតុណ្ហភាពខ្លាំង និង ការប៉ះទង្គិចនៅលើដងផ្លូវ ។

លោក Jacobson បាននិយាយថា ឥឡូវនេះក្រុមហ៊ុន GM មើលឃើញប្រាក់ចំណូល មុនពន្ធ សម្រាប់ឆ្នាំនេះប្រហែល ១៤ ពាន់លានដុល្លារ កើនឡើងពីការណែនាំពីមុន ១១,៥ពាន់លានដុល្លារ ដល់ ១៣ ពាន់លានដុល្លារ ។ ក្រុមហ៊ុន GM បាននិយាយនៅក្នុងឯកសារ បទប្បញ្ញត្តិមួយថា ប្រាក់ចំណូលសុទ្ធសម្រាប់ឆ្នាំ ត្រូវបានគេរំពឹងថា នឹងមានប្រហែល ១០ពាន់លានដុល្លារ ៕ដោយ៖លី ភីលីព

Most Popular

To Top