ព័ត៌មានអន្តរជាតិ

COVID-19 ៖ Facebook លុបបណ្តាញ គណនីក្លែង ក្លាយផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីមេរោគឆ្លង គាំទ្រដោយចិន

អាមេរិក ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានលុបគណនី ក្លែងក្លាយរាប់រយ ដែលភ្ជាប់ទៅនឹងយុទ្ធនាការមួយ ដោយប្រទេសចិន ដើម្បីផ្សព្វផ្សាយការអះអាង ដែលគ្មានមូលដ្ឋាន អំពីជំងឺរាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

កម្រងព័ត៌មានក្លែងក្លាយ មានប្រភព ដើមអះអាងថា សហរដ្ឋអាមេរិកបានដាក់សម្ពាធ លើអ្នកវិទ្យាសាស្ត្រឲ្យបន្ទោសប្រទេសចិន ចំពោះមេរោគ COVID-19 ។ ការស៊ើបអង្កេតបានរកឃើញ ថា ការអះអាងទាំងនេះ ត្រូវបានពង្រីកដោយបុគ្គលិក នៃក្រុមហ៊ុនរដ្ឋរបស់ចិន ដែលឆាប់ៗក្លាយជាប្រធាន បទនៃព័ត៌មានក្នុងស្រុក ។

លោក Ben Nimmo ដឹកនាំការស៊ើបអង្កេតលើព័ត៌មានមិនពិតនៅ Meta ជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ជាធរមាន វាបានធ្វើការដូចជាកញ្ចក់ តាមអ៊ីនធើណេត ដោយឆ្លុះបញ្ចាំងពីបុគ្គលក្លែងក្លាយដើម និងព័ត៌មានមិនពិតប្រឆាំងនឹង សហរដ្ឋអាមេរិក។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា គណនីមួយក្នុងចំណោមគណនីទាំងនោះ ជាកម្មសិទ្ធិរបស់អ្នកជីវវិទូជនជាតិ ស្វីសម្នាក់ឈ្មោះ Wilson Edwards ។

កាលខែកក្កដា នៅពេលប្រតិបត្តិការបានចាប់ផ្តើម ប្រវត្តិរូបរបស់លោក Wilson បានអះអាងថា មន្ត្រីសហរដ្ឋអាមេរិកកំពុងប្រើប្រាស់សម្ពាធដ៏ធំសម្បើម និងសូម្បីតែការបំភិតបំភ័យដើម្បីឲ្យអ្នកវិទ្យាសាស្ត្រ គាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេត ជាថ្មីអំពីប្រភពដើម នៃមេរោគនេះ។ ក្នុងរយៈពេលប៉ុន្មានម៉ោង គណនីរាប់រយផ្សេងទៀត ដែលខ្លះបង្កើតបានតែនៅថ្ងៃនោះប៉ុណ្ណោះ បានចាប់ផ្តើមចូលចិត្ត បង្ហោះឡើងវិញ ឬភ្ជាប់ទៅការបង្ហោះ៕

Most Popular

To Top