ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ជាង១៤.០០០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤,៣១៤នាក់ នៅថ្ងៃអាទិត្យនេះ ក្នុងនោះមានអ្នកឆ្លង ក្នុងស្រុកចំនួន១៤,៣១២នាក់ និងនាំចូល២ករណី ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋាន ភាគខាងត្បូង ក្នុងនោះមាន១.៤៩១នាក់ នៅទីក្រុងហូជីមិញ ១.១៣២នាក់នៅខេត្ត Can Tho និង៧៩២នាក់នៅខេត្ត Tay Ninh ។

ក្រសួងបានលើកឡើងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសដល់១.៣០៩នាក់ ជាមួយនឹងការស្លាប់២៦.២៦០នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.០០៩,២៧៧នាក់ គិតមកទល់ពេលនេះ បានជាសះស្បើយ កើនឡើង ១.៧១១នាក់ បើធៀបនឹងថ្ងៃសៅរ៍ ។
យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ជាង១២៧លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ច្រើនជាង៥៤ លានត្រូវបានចាក់ ។

ក្រសួងបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលក នៃមេរោគឆ្លងចំនួន៤នៃការបង្កើនទំហំដ៏ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹម ថ្ងៃអាទិត្យនេះ ប្រទេសនេះ បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាង១,៣លានករណី គិតចាប់តាំងពីការចាប់ផ្តើម នៃរលកបច្ចុប្បន្ន នៅចុងខែមេសា៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top