សិង្ហបុរី៖ ក្រសួងសុខាភិសិង្ហបុរី បាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី បានបញ្ជាក់ពីករណីនាំចូល ពីរករណីជាមួយនឹងទម្រង់ឆ្លងថ្មី នៃជំងឺកូវីដ-១៩ អូមីក្រុង Omicron នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ជនជាតិសិង្ហបុរីទាំងពីរនាក់ បានធ្វើតេស្តវិជ្ជមាន ជាបឋមសម្រាប់ទម្រង់ឆ្លង ប្រភេទអូមីក្រុង Omicron កាលពីថ្ងៃទី០២ ខែធ្នូ។ មន្ទីរពិសោធន៍សុខភាពសាធារណៈជាតិ បានបញ្ចប់ការចាត់ថ្នាក់ហ្សែនទាំងមូល សម្រាប់ករណី និងបានបញ្ជាក់ថា ពួកគេឆ្លងមេរោគអូមីក្រុង Omicron។ អ្នកឆ្លងទាំងពីរត្រូវបានចាក់ថ្នាំបង្ការ យ៉ាងពេញលេញ ហើយមានរោគសញ្ញាស្រាល នៃការក្អក និងឈឺបំពង់ក។
ករណីទីមួយ គឺបុរសអាយុ ៤៤ឆ្នាំម្នាក់ដែលបានមកពីប្រទេស Mozambique ដោយឆ្លងកាត់ទីក្រុង Johannesburg ។ ករណីមួយទៀត គឺស្ត្រី អាយុ៤១ឆ្នាំ មកពីអាហ្វ្រិកខាងត្បូង។
ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦២ នាក់កាលពីថ្ងៃចន្ទ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ៦៣៨ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ១៣ ករណី នៅក្នុងអន្តេវាសិកដ្ឋានពលករ ចំណាកស្រុក និង ១១ ករណីនាំចូល៕ ដោយ ឈូក បូរ៉ា