ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា កងកម្លាំអាកាស អាមេរិក គំរាមកំហែង ដល់អាកាស ចរណ៍ស៊ីវិល

ម៉ូស្គូ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា សកម្មភាពដ៏គ្រោះថ្នាក់ របស់កងទ័ពអាកាស អាមេរិកបានបង្កើតការ គំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

នៅក្នុងការបង្ហោះសារតាម Telegram លោក ស្រី Zakharova បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើង នៃអាំងតង់ស៊ីតេ នៃការហោះហើរយន្តហោះ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) នៅជិតព្រំដែនរុស្ស៊ី រួមទាំងនៅលើសមុទ្រខ្មៅ។

លោកស្រីបានបន្ដថា កាលពីថ្ងៃសុក្រ យន្តហោះស៊ើបការណ៍ CL 600 របស់សហរដ្ឋអាមេរិក បានចុះពីកម្ពស់ ១១០០០ម៉ែត្រ មលត្រឹ មកម្ពស់ ៩២០០ម៉ែត្រ នៅលើសមុទ្រខ្មៅ នៅជិតតំបន់ទទួល ខុសត្រូវ នៃសេវាកម្មចរាចរណ៍ផ្លូវអាកាស របស់រុស្ស៊ី ហើយបានរំខានដល់ផ្លូវ របស់យន្តហោះស៊ីវិលពីរ។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា នាវិកនៃយន្តហោះឈ្លប យកការណ៍មិនបានឆ្លើយតប នឹងសំណើម្តងហើយម្តងទៀត ពីសេវាកម្មចរាចរណ៍ ផ្លូវអាកាសរុស្ស៊ី។

អ្នកស្រីបានរំឭកថា អ្នកគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសរុស្ស៊ី ធានា សុវត្ថិភាព នៃយន្តហោះស៊ីវិល ដោយការផ្លាស់ ប្តូរទិសដៅ និងរយៈកម្ពស់ ភ្លាមៗ។

លោកស្រីបានសរសេរថា “ប្រសិនបើឥឡូវនេះ គ្រោះមហន្តរាយ ត្រូវបានបញ្ជៀសនៅក្នុងដែនអាកាសលើផ្ទៃទឹក នៃសមុទ្រខ្មៅ នេះមិនមានន័យថា សហរដ្ឋអាមេរិក និងអង្គការណាតូ អាចធ្វើឱ្យជីវិតមនុស្ស ប្រឈមនឹង និទណ្ឌភាពនោះទេ” ដោយកត់សម្គាល់ថា អាជ្ញាធរអាកាសចរណ៍នឹងដាក់ទោស។ ការតវ៉ាតាម រយៈបណ្តាញការទូត ៕

Most Popular

To Top