ព័ត៌មានអន្តរជាតិ

រ៉ុក្កែតពាណិជ្ជកម្ម CERES-1 Y2 របស់ប្រទេសចិន បានបាញ់បង្ហោះ ផ្កាយរណប ចំនួន៥ជាផ្លូវការ

JIUQUAN ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បាននិយាយថា ប្រទេសចិន បានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត CERES-1 Y2 របស់ខ្លួនពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យប្រទេសចិន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ។

គ្រាប់រ៉ុក្កែតនេះ បានបាញ់បង្ហោះនៅម៉ោង ១២៖១២នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីកន្លែងបាញ់បង្ហោះ ដោយបញ្ជូនផ្កាយរណបតូចៗ ចំនួន ៥ ចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ។ វាគឺជាបេសកកម្មហោះហើរ លើកទី ២ នៃស៊េរីរ៉ុក្កែត CERES-1 ៕ដោយ៖លី ភីលីព

Most Popular

To Top