ព័ត៌មានអន្តរជាតិ

គ្រូពេទ្យចូលនិវត្តន៍ ជនជាតិ រុស្ស៊ី សរសេរបទចម្រៀង សម្រាប់កីឡាអូឡាំពិក ក្រុងប៉េកាំង

មូស្គូ ៖ នៅពេលបទចម្រៀងប៉េកាំង បានចាក់បញ្ចាំង ជាលើកដំបូង កាលពីថ្ងៃអង្គារ កន្លងទៅនេះ អ្នកស្តាប់ជាច្រើន មានការភ្ញាក់ផ្អើល ដែលដឹងថា វាត្រូវបានសរសេរ មិនមែនដោយអ្នកជំនាញ ប៉ុន្តែជាវេជ្ជបណ្ឌិតយោធាចូលនិវត្តន៍ មកពីប្រទេសរុស្ស៊ី គឺលោក Vladimir Vorobyov យោងតាមការចេញ ផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។

សម្រាប់អត្ថន័យបទចម្រៀង គឺខ្ញុំកំពុងហោះហើរទៅកាន់ដីឆ្ងាយ និង មានជីជាតិ ហើយប្រទេសចិន ដ៏អស្ចារ្យគ្រប ដណ្តប់ ដោយព្រិលពណ៌ស នៅពីក្រោយមហាកំផែង គោលដៅ របស់ខ្ញុំលេចឡើង ទីក្រុងប៉េកាំង កំពុងរង់ចាំអត្តពលិកអូឡាំពិក ។ លោក Vorobyov បាននិយាយថា ខ្ញុំពិតជាចង់ សរសេរបទចម្រៀង អំពីទីក្រុងប៉េកាំង ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ កីឡា អូឡាំពិក រដូវរងាជាព្រឹត្តិការណ៍ពិភពលោក។ នៅក្នុងព័ត៌មាន ខ្ញុំបានមើលឃើញនូវអ្វី ដែលជាការងារដ៏ច្រើន ប្រទេសចិន កំពុងធ្វើដើម្បីរៀបចំ សម្រាប់ការប្រកួត ។

លោកមាន បំណងនិពន្ធ “បទភ្លេងដ៏ឧឡារិក និងបំផុសគំនិត” ជាមួយនឹងទំនុកច្រៀងស្រប នឹងបទភ្លេង សម្រាប់អ្នករៀបចំ អត្តពលិក និងអ្នកគាំទ្រ កីឡាទាំងអស់ ប៉ុន្តែវាមិនមែន ជាការងារងាយស្រួលនោះទេ ដោយសារលោកមិនធ្លាប់ ទៅប្រទេសចិន និងមិនចេះភាសាចិន ។ លោក Vorobyov មិនអាន និពន្ធបានល្អឡើយចាប់ តាំងពីលោកបានចាប់ផ្តើម នៅខែសីហាឆ្នាំ ២០២១ ប៉ុន្តែ អព្ភូតហេតុ បានកើតឡើង នៅដើមខែតុលា បន្ទាប់ពី លោកបានមើល វីដេអូអនឡាញ ជាច្រើនម៉ោងអំពីប្រទេសចិន ដើម្បីស្វែងរក “អារម្មណ៍រស់រវើក” ។

លោកបន្ថែមថា ពេលយប់ខ្ញុំសុបិនថា ខ្ញុំនៅប្រទេសចិន ខ្ញុំភ្ញាក់ឡើង ដោយអារម្មណ៍ដ៏អស្ចារ្យ ដូចជាខ្ញុំទើបតែត្រឡប់មកពី ដំណើរកម្សាន្តនៅទីនោះ ។ ព្រឹកឡើង អត្ថបទចម្រៀងដំបូង បានលេចចេញមក ហើយបទភ្លេង ក៏ចាប់ផ្តើមផុសឡើង ។ ដល់ពេលល្ងាចខ្ញុំបានច្រៀងចម្រៀងរួចហើយ ៕ដោយ៖លី ភីលីព

Most Popular

To Top