ព័ត៌មានអន្តរជាតិ

នាង Miyawaki Sakura នៃ IZ*ONE ល្បីល្បាញ បន្ទាប់ពីចាប់ផ្តើមការ សហការជាមួយ ម៉ាកគ្រឿងសំអាង

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Miyawaki Sakura នៃក្រុមតារាល្បីរបស់ IZ*ONE កំពុងចាប់ផ្តើមសហការគ្នា បង្កើតក្រែមលាបមាត់ជាមួយ ម៉ាកគ្រឿងសំអាង កាន់តែធ្វើឲ្យនាងកាន់ តែទទួលភាពជោគជ័យ និងល្បីល្បាញក្នុងនាមតារាចម្រៀង ស្រីមានសម្រស់ស្អាតដាច់គេ ។

កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅនេះនាង Miyawaki Sakura បានបង្ហោះរូបថតជាច្រើន សន្លឹកនៅលើ Instagram របស់នាងជាមួយនឹងសារថា ក្រែមលាបមាត់ដែលខ្ញុំផលិតសម្រាប់ម៉ាកគ្រឿង សំអាងនឹងចេញលក់នៅថ្ងៃនេះ ។ វាត្រូវបានបង្កើតឡើង ដោយយកចិត្តទុកដាក់ដោយខ្ញុំពីពណ៌ កុងតឺន័រ ជក់ ការរចនាកញ្ចប់ និងស្រោមសំបុត្រ ដឹកជញ្ជូន រីករាយចុងឆ្នាំ។

នាងបានបន្ថែមថា គ្មានពេលណាដែលខ្ញុំមិនគិតដល់អ្នកគាំទ្ររបស់ខ្ញុំទេ ហើយខ្ញុំទន្ទឹងរង់ចាំជួបអ្នកម្ដងទៀត។ អតីតសមាជិកក្រុម IZ*ONE ក៏បានចែករម្លែករូបភាព សម្រស់របស់នាង សម្រាប់ម៉ាកយីហោផងដែរ។ អ្នកគាំទ្ររំភើបចិត្តពេលឃើញ ការបង្ហោះថ្មីរបស់នាង Miyawaki Sakura ខណៈរូបចុងក្រោយ របស់នាងគឺនៅខែកញ្ញា ៕ដោយ៖លី ភីលីព

Most Popular

To Top