ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង អាចនឹងសាកល្បង​ អាវុធល្បឿនលឿន ជាងសំឡេង នៅឆ្នាំ២០២២

បរទេស​ ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញគំរូអាវុធល្បឿនលឿនជាងសំឡេង បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងអាវុធផ្ទាល់ខ្លួន។ ប៉ុន្មានថ្ងៃមុននេះ ខណៈពេលដែលស្ថិត នៅប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានរិះគន់ការសាកល្បង អាវុធល្បឿនលឿនរបស់ចិន ចំពោះការធ្វើឱ្យមាន អស្ថិរភាពក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គំរូសម្រាប់អាវុធដែលមានឈ្មោះថា Hycore ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រដោយទីភ្នាក់ងារ របស់ក្រសួងការពារជាតិសម្រាប់ការ អភិវឌ្ឍន៍ការពារជាតិ កូរ៉េខាងត្បូង (ADD) នេះបើយោងតាម Aviation Week ដែលបានរាយការណ៍ពីរឿងនេះ ជាលើកដំបូង។ រដ្ឋាភិបាលទីក្រុងសេអ៊ូល ត្រូវបានគេរាយការណ៍ថា មានគោលបំណងចាប់ផ្តើម សាកល្បងសព្វាវុធនេះនៅឆ្នាំ ២០២២ ។

អាវុធដែលមានរូបរាងស្រដៀង ទៅនឹងយានពិសោធន៍ល្បឿនលឿន X-51 Waverider របស់ Boeing គឺជាមីស៊ីល ដែលបាញ់ចេញពីលើដី ចេញពី TEL ដែលស្រដៀង ទៅនឹងអាវុធបាញ់រយៈ ចម្ងាយឆ្ងាយ Hypersonic Weapon (LRHW) របស់កងទ័ពអាមេរិក។ ទោះយ៉ាងណាក៏ដោយ សក្តានុពលរយៈចម្ងាយ របស់អាវុធមិន ត្រូវបានបញ្ជាក់ទេ។

សូមជម្រាបថា សព្វាវុធដែលមានល្បឿនលឿន ជាងសំឡេង គឺមានសមត្ថភាពហោះលឿនជាង Mach 5 ឬ ៥ដងនៃល្បឿនសំឡេង ហើយមានសមត្ថភាព ដែលស្ទើរតែប្រព័ន្ធការពារដែនអាកាសភាគច្រើន មិនអាចចាប់បាន ។ អាវុធដែលមានល្បឿនលឿនជាងសំឡេង អាចត្រូវបានបាញ់ចេញពីផ្ទៃទឹក ពីនាវាមុជទឹក ឬដោយយន្តហោះ ហើយជារឿយៗបាញ់ បានរយៈចម្ងាយឆ្ងាយបំផុត ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top