ព័ត៌មានអន្តរជាតិ

មិន​ត្រឹម​តែ​ថៃ​ទេ សិង្ហបុរី ក៏​បន្តរកឃើញអ្នកវិជ្ជមាន អូមីក្រុង​ ថ្មី​ទៀត​ដែរនៅ​ថ្ងៃ​នេះ!

សិង្ហបុរី បានប្រកាសថាប្រទេសខ្លួនបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទអូមីក្រុង ចំនួន ២ករណីបន្ថែមទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១។

បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសនេះ បានឱ្យដឹងថា សិង្ហបុរី រកឃើញអ្នកឆ្លងវីរុសកូវីដ អូមីក្រុង ចំនួន២ករណី។ ករណីទី១ ជាស្រ្តីជនជាតិសិង្ហបុរី អាយុ ២៤ឆ្នាំ ជាអ្នកបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិ Changi។ ស្រ្តីរូបនោះ ត្រូវបានគេសង្ស័យថា បានប៉ះពាល់ជាមួយអ្នកដំណើរ​ មកពីប្រទេសទ្វីបអាហ្វ្រិក ដែលកំពុងផ្ទុះឆ្លងកូវីដ អូមីក្រុង។ ចំពោះ ករណីទី២ ជាស្រ្តីអាយុ ៤៦ឆ្នាំ ធ្វើដំណើរពីប្រទេស អាល្លឺម៉ង់ ចូលមកសិង្ហបុរី។

អ្នកទាំង២នោះ ដែលបានតេស្តរកឃើញវិជ្ជមានកូវីដអូមីក្រុង គឺបានចាក់វ៉ាក់សាំងពេញលេញ ហើយថែមទាំងបានចាក់ដូសជំរុញថែមទៀតផង ប៉ុន្តែនៅតែមិនអាចទប់ស្កាត់វីរុសកូវីដ អូមីក្រុង ដ៏កាចសាហាវនេះបានទេ៕ប្រភព៖http://sabay

Most Popular

To Top