ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Grimsvotn៖ អ៊ីស្លង់បង្កើនកម្រិតប្រកាសអាសន្ន សម្រាប់ការផ្ទុះភ្នំភ្លើង សកម្មបំផុតរបស់ខ្លួន

អ៊ីស្លង់៖ភ្នំភ្លើង Grimsvotn បានផ្ទុះចុងក្រោយកាលខែឧសភា ឆ្នាំ២០១១ ដោយបានបាញ់ផ្លោងភ្នំភ្លើងចម្ងាយ ១២ គីឡូម៉ែត្រទៅលើមេឃ ហើយនាំឲ្យជើងហោះហើរចំនួន ៩០០ត្រូវបានលុបចោល ចំណែកកាលពីឆ្នាំមុនភ្នំភ្លើង Eyjafjallajokull របស់ប្រទេសអ៊ីស្លង់បានបង្កភាពចលាចលក្នុងការធ្វើដំណើរកាន់តែច្រើននៅទូទាំងទ្វីបអឺរ៉ុបយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
ដោយមានការភ័យខ្លាចប្រទេសអ៊ីស្លង់បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ការផ្ទុះនៃភ្នំភ្លើងសកម្មបំផុតរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីតូចៗជាច្រើន។ ត្រូវបានគេស្គាល់ថា ជាភ្នំភ្លើង Grimsvotn នេះត្រូវបានកប់នៅក្រោមផ្ទាំងទឹកកកមួយនៅក្នុងផ្នែកដែលគ្មានមនុស្សរស់នៅ និងជាផ្នែកដាច់ស្រយាលនៃកោះនេះ។


ការិយាល័យឧតុនិយមអ៊ីស្លង់បានបង្កើនកម្រិតប្រកាសអាសន្នពីពណ៌លឿងទៅពណ៌ទឹកក្រូចដោយលើកឡើងពីសកម្មភាពរញ្ជួយដីកើនឡើង និងការរលាយទឹកកកជុំវិញភ្នំភ្លើងខ្លួនឯង។ កម្រិតប្រកាសអាសន្នត្រូវបានរចនាឡើងដើម្បីជូនដំណឹងដល់ឧស្សាហកម្មអាកាសចរណ៍អំពីហានិភ័យនៃការផ្ទុះឡើងដល់ពណ៌ក្រហម មានន័យថា ការផ្ទុះត្រូវបានគេចាត់ទុកថា ជិតមកដល់ ហើយពពកផេះអាចរំខានចរាចរណ៍ផ្លូវអាកាស។


ថ្មីៗនេះ ការរញ្ជួយដីជាច្រើនត្រូវបានវាស់នៅជិតភ្នំភ្លើង ទោះបីជាការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា វាមិនបានរកឃើញការកើនឡើងកម្អែលនៃភ្នំភ្លើងនេះក៏ដោយ។ វាបានបន្តថា សកម្មភាពរញ្ជួយនេះប្រហែលជាដោយសារតែការថយចុះសម្ពាធខាងលើភ្នំភ្លើង ដោយសារតែទឹកជន់លិចត្រូវបានបញ្ចេញចេញពីបឹង Subglacial៕

ដោយ៖លី ភីលីព

Most Popular

To Top