បរទេស៖នៅព្រឹកថ្ងៃចន្ទនេ RT បានធ្វើការរាយការណ៍ថានាវាដឹកទំនិញចំនួន២គ្រឿង ដែលត្រូវបានគេស្គាល់ថាមួយជារបស់ប្រទេសអង់គ្លេស និងដាណឺម៉ាកបានបុកគ្នានៅក្នុងសមុទ្រប៉ាល់តិកហើយ ជាលទ្ធផលមនុស្ស២នាក់បានបាត់ខ្លួន។
ហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងនៅក្នុងដែនសមុទ្រនៃប្រទេសដាណឺម៉ាកចន្លោះរវាង កោះដាណឺម៉ាក Bornholm និងតំបន់ឆ្នេរភាគខាងត្បូង ស៊ុយអែត Skane ហើយនាវាទាំងពីរបានធ្វើដំណើរក្នុងទិសដៅស្របគ្នា នៅវេលាម៉ោងប្រមាណជា៣និង៣០នាទីព្រឹក។
យោងតាមប្រភពដដែល បានឲ្យដឹងតៀតថានាវារបស់ដាណឺម៉ាកដែលត្រូវបានស្គាល់ឈ្មោះថា Karin Hoej បានក្រឡាប់ផ្ងាចូលសមុទ្រតែម្តងក្រោយ ប៉ះទង្គិចគ្នាហើយមកដល់ពេលនេះនាវិកទាំង២ ដែលបាត់ខ្លួននៅមិនទាន់អាចកំណត់អត្តសញ្ញាណនៅឡើយ។
ដោយឡែកនាវារបស់ប្រទេសអង់គ្លេស ដែលត្រូវបានគេស្គាល់ឈ្មោះថា Scot Carrier ក្រោយហេតុការណ៍ក៏បានវិលត្រឡប់ ទៅដំណើរការជាធម្មតានិង
លទ្ធផលនាវិកទាំងអស់មានសុវត្ថិភាព៕ ប្រែសម្រួល៖ស៊ុនលី