ព័ត៌មានអន្តរជាតិ

លោក Abdul Elahi បាន blackmailed ជនរងគ្រោះ ២,០០០ និងលក់ ‘box sets’ បំណងផ្លូវភេទនឹងកុមារជាប់គុក៣២ ឆ្នាំ 

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកបំពានតាមប្រព័ន្ធអ៊ីនធើណេត និងអ្នកបង្ខូចកេរ្តិ៍ឈ្មោះត្រូវបានជាប់គុក ៣២ ឆ្នាំពីបទកំណត់គោលដៅជនរងគ្រោះប្រហែល ២,០០០ នាក់នៅជុំវិញពិភពលោក និងបង្ខំពួកគេឲ្យប្រព្រឹត្តបទល្មើសផ្លូវភេទ។
ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) ពិពណ៌នាអំពីឧក្រិដ្ឋកម្មរបស់ Abdul Elahi ថា ជាការបំពានផ្លូវភេទដ៏ឈឺចាប់បំផុតដែលខ្លួនបានស៊ើបអង្កេត។ លោក Elahi អាយុ ២៦ ឆ្នាំមកពី Birmingham បានបង្ខូចជនរងគ្រោះរបស់លោកឲ្យបំពានលើខ្លួនឯង បងប្អូនបង្កើត និងកូនៗរបស់ពួកគេ ហើយបន្ទាប់មកបានលក់វីដេអូនេះជា “box sets” ឲ្យក្លាយផ្លូវភេទនឹងកុមារផ្សេងទៀត។

ពីផ្ទះរបស់លោកនៅ Sparkhill លោកបានធ្វើជាឈ្មួញកណ្តាល ឬអ្នកជំនួញអ្នកមាននៅលើគេហទំព័ររបស់sugar daddy  ហើយបានជ្រើសរើសជនរងគ្រោះដែលជំពាក់បំណុលគេ ឬក្មេងពេកដើម្បីឲ្យមានភាពស្របច្បាប់នៅលើគេហទំព័រ។ បន្ទាប់មកលោកនឹងបោកបញ្ឆោតពួកគេឲ្យផ្ញើរូបអាក្រាត ឬស្លៀកពាក់ដោយផ្នែកខ្លះមកលោក ដោយសន្យាថា នឹងបង់ប្រាក់រាប់ពាន់ផោនសម្រាប់រូបភាពនោះ។
ក្រោយមកលោកនឹងគំរាមបង្ហាញរូបភាពទាំងនោះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ លុះត្រាតែពួកគេផ្ញើរូបភាពបន្ថែម។ បទល្មើសរបស់លោករួមមានការបង្ខូចកេរ្តិ៍ជនរងគ្រោះ ដើម្បីធ្វើបាបខ្លួនឯង បងប្អូនបង្កើត និងកុមារយ៉ាងរន្ធត់៕

Most Popular

To Top